Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោគ្រោងសរសេរសៀវភៅពីជីវិតគ្រួសារបន្ថែមទៀតផ្ដោតលើការអប់រំកូនចៅ

បានផុស

នៅ

ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ថា​សម្ដេច​នឹង​សរសេរបន្ថែមពីជីវិតគ្រួសារសម្ដេចបន្ថែមទៀតផ្ដោតសំខាន់ការកសាងគ្រួសារពិសេសលើការអប់រំកូនចៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោបានឱ្យដឹងតាមរយៈការបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ចំខួប៤៩នៃអាពាពិពាហ៍សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថា នៅឆ្នាំ២០២៦ ជាខួប៥០ឆ្នាំនៃអាពាហ៍ពិពាហ៍នេះ សម្ដចនឹងសរសេរបន្ថែមពីជីវិតគ្រួសារពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៦។

កាលពីឆ្នាំ២០២២ សម្ដេចតេជោធ្លាប់បានសរសេរសៀវភៅមួយក្បាលស្ដីពីជីវិតស្នេហាដែលមានចំណងជើងថា «គូរព្រេងមិនព្រាត់» ត្រូវបានបោះពុម្ភជា៣ភាសាគឺភាសាខ្មែរ អង់គ្លេស និងចិន ចំនួន ២ ៦៥០០ច្បាប់ (ខ្មែរ ២ម៉ឺនច្បាប់) ដាក់លក់ក្នុងមួយក្បាល៥ដុល្លារ ហើយលុយដែលបានមកពីការលក់សៀវភៅនឹងត្រូវយកទៅសាងសង់ផ្ទះជូនអតីតយុទ្ធជនរស់នៅ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម