ព័ត៌មានជាតិ
៧មករាជាជីវិតទី២ ដែលជួយគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូលឱ្យតាំងនៅដល់សព្វថ្ងៃ
ភ្នំពេញ ៖ “ក្រោយពី៧មករាមក អាហ្នឹងហើយជាជីវិតទី២របស់យើង បើគ្មាន៧មករាក៏គ្មានជីវិតទី២ដែរ”។ លោក អាត រិទ្ធ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ «បើអត់មាន៧មករាយើងស្លាប់អស់ហើយ មានអីទៀត»។
លោកចាន់ ស៊ីរ៉ាវុធ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ «បើសិនគ្មានរំដោះ”7មករា” ហ្នឹង ប្រជាជនស្លាប់អស់បាត់ហើយ មានអីសល់ទៀត ព្រោះថា បើមិនស្លាប់នឹងគេយកទៅសម្លាប់ ក៏ស្លាប់នឹងដាច់ពោះ[អត់អាហារ]»។
នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលចងចាំមិនភ្លេចនូវគុណបំណាច់កាត់ថ្លៃមិនបានគឺថ្ងៃ៧មករា បានផ្តល់នូវជីវិតទី២ ជួយដល់គ្រួសារខ្មែរ និងប្រទេសជាតិទាំងមូលឱ្យចាកផុតពីការរងទុក្ខលំបាកគ្រប់យ៉ាងក្នុងរបបខ្មៅប្រល័យពូជសាសន៍ខ្មែរក្រហម កាលពី៤៦ឆ្នាំមុន។
ស្រមោលអន្ធការ ដែលគ្របដណ្តប់លើប្រទេសកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ មុនថ្ងៃរំដោះ៧មករា ប្រជាជនកម្ពុជាមានតែការបង្ខំឱ្យធ្វើការងារហួសកម្លាំង គ្មានសិទ្ធ សេរីភាព គ្មានវត្តអារាម សលារៀន មន្ទីរពេទ្យ គ្មានទីផ្សារ ពាណិជ្ជកម្មអ្វីទាំងអស់។ ប្រជាពលរដ្ឋដែលបានឆ្លងកាត់ទុក្ខលំបាកទាំងនោះបាននិយាយថា៖
លោក តិច សាង ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៖«ភ្លេចមិនបានគឺរឿងបិទសិទ្ធិ សេរីភាពប្រជាពលរដ្ឋហ្នឹងឯង ឱ្យប្រជាពលរដ្ឋធ្វើស្រែ ធ្វើចម្ការ ធ្វើពលកម្ម ក៏ប៉ុន្តែមិនឱ្យហូបគ្រប់គ្រាន់ បើប្រជាពលរដ្ឋហ៊ាននិយាយអីពាក់ព័ន្ធតិចតួចយកប្រជាពលរដ្ឋទៅសម្លាប់ចោល»។
លោកអ៊ែល សារឿន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៖«វាដឹងថាយើងហ្នឹងជាអ្នកធ្វើការជំនាន់លន់ នល់ ជាទាហាន ឬមួយគ្រូបង្រៀនអី វាដឹងវាយកទៅវាយចោលទាំងយប់ ហើយវាមិនមែនថាយកទៅវាយទេ ថាបញ្ជូនទៅលើតែតាមពិតយកទៅវាយចោល។
លោកចាន់ ស៊ីរ៉ាវុធ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៖«ធ្វើការទាំងយប់ទៀត សម័យហ្នឹងខ្ញុំចាំ ព្រោះផែនការគេត្រូវឆ្ការព្រៃ ឆ្ការព្រៃ អ្នកជីកប្រឡាយជីកប្រឡាយចឹង គឺថាលំបាកមែនទែន យើងពេលខ្លះអស់កម្លាំងអង្គុយតម្រង់ជួរ ដេកលក់នៅពេលតម្រង់ជួរហ្នឹង»។
យ៉ាងណាក៏ដោយទុក្ខលំបាកវេទនាទាំងអស់នេះត្រូវបានរលាយបាត់ខ្ចាត់ខ្ចាយអស់ និងផ្តល់មកវិញនូវស្នាមញញឹម សប្បាយរីករាយ ការជួបជុំសាច់ញាតិ ហ៊ោកញ្ជ្រៀវ ខ្ញៀវខ្ញារសាទរចំពោះថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ដែលជាការខិតខំរបស់រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
លោកអ៊ែល សារឿន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៖«អរគុណដល់រាជរដ្ឋាភិបាលដែលបានរំដោះយើងឱ្យរួចផុត ហើយឱ្យកូនចៅយើងបានរៀនបានសូត្រ សប្បាយកូន សប្បាយព្រោះបានរួចខ្លួនពីរបបដែលឱ្យយើងស៊ីបាយ១វែកនោះ»។
លោក តិច សាង ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៖«ខ្ញុំអរគុណជាអនេក មិនអាចយកអ្វីមកបំបិទគុណហ្នឹងបានទេ សម្រាប់ខ្ញុំគឺថា បើគ្មានថ្ងៃ៧មករា ក៏គ្មានជីវិតទី២ ហ្នឹងមកដែរ ខ្ញុំក៏គ្មានជីវិតមកដល់ថ្ងៃហ្នឹងដែរ»។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបាន និងជាមេរៀន ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំ សរសេរទុក និងផ្សព្វផ្សាយបន្តគ្រប់ជំនាន់ ព្រោះបើគ្មាន៧មករាទេ កម្ពុជាគ្មាននៅក្នុងផែនទីពិភពលោកដល់សព្វថ្ងៃនេះទេ។
លោកបណ្ឌិត យង់ ពៅ៖«ប្រសិនបើអត់បានមានថ្ងៃ៧មករាហ្នឹងទេ អាចអស់ប្រទេសកម្ពុជា ហើយមិនបាច់និយាយអំពីសន្តិភាព មិនបាច់និយាយអំពីសិទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សឬក៏អ្វីផ្សេងទៀតគ្មានទេ។កាលណាអត់មានការរំដោះហ្នឹងមកគឺថាមានមនុស្សឯណាមករស់នៅទាមទាររកសន្តិភាព»។
ជាការពិត បើគ្មានមហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជាទេនោះ ទំព័រសករាជថ្មី ដែលធ្វើឱ្យប្រជាជនកម្ពុជាបានទទួលមកវិញ នូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនឡើងវិញក៏គ្មានដែរ ពោលគឺ បើគ្មានជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានជីវិតទី២របស់ប្រជាជន និងគ្មានអ្វីៗដូចថ្ងៃនេះដែរ៕





-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


