Connect with us

ព័ត៌មានជាតិ

បេក្ខជន​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart រៃអង្គាស​ប្រាក់​ជួយ​ដល់​អ្នក​រត់​ស៊ីក្លូ​

បានផុស

នៅ

​ការ​រៃអង្គាសប្រាក់​ជួយ​ដល់​អ្នករត់​ស៊ីក្លូ​ក្នុង​រាជធានី​ភ្នំពេញ គឺជា​អំពើ​ល្អ​មួយ​ដែល​ជួយ​ឲ្យ​លោក តាំង ហួង​ហាវ ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខជន​មួយរូប​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ ហើយ​ឥឡូវនេះ លោក ហួង​ហាវ បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បុគ្គល ដែល​ត្រូវបាន​ជ្រើសតាំង​១០ នាក់ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ហើយ​បើ​លោក​ត្រូវបាន​គេ​ជ្រើសរើស​ជា​អ្នកទទួល​ជយលាភី លោក​នឹង​ទទួល​បាន​ប្រាក់រង្វាន់​ចំនួន ១​ម៉ឺន​ដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ធុរកិច្ច​នៅ​សកល​វិទ្យាល័យ​មួយ​នៅ​សហរដ្ឋអាមេរិក លោក ហួង​ហាវ កាលពី​ចុងឆ្នាំ​២០២០ បាន​ផ្តួច​ផ្តើមគំនិត​មួយ​ដើម្បី​រៃអង្គាសប្រាក់​ជួយ​ដល់​អ្នករត់​ស៊ីក្លូ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​អ្នករត់​ស៊ីក្លូ​ម្នាក់​ឈ្មោះ សិន សុខុម ហៅ តា​សាន នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​គាត់​តែងតែ​សម្រាក និង​បរិភោគ​អាហារ​នៅតាម​មុខផ្ទះ​គេ និង​តាម​ចិញ្ចើម​ផ្លូវ​ដូច​អ្នករត់​ស៊ីក្លូ​ផ្សេងទៀត​ដែរ​។ លោក​ថ្លែងថា “​នៅពេល​ខ្ញុំ​បាន​ជួប តា​សាន នៅ​ផ្សារកណ្តាល យើង​បាន​ជិះ​ជុំវិញ​ផ្សារ​។ គាត់​បានចង្អុលបង្ហាញ​ខ្ញុំ​នូវ​កន្លែង​ដែល​គាត់​គេង​នៅខាងមុខ​ហាង​របស់គេ កន្លែង​គាត់​ញ៉ាំ​នៅ​ចិញ្ចើម​ផ្លូវ​ជាប់​របង​សាលា​។ គាត់​បាន​ចង្អុល​ទៅ​កន្លែង​ផ្សេងៗ​ទៀត​ប្រាប់​ខ្ញុំ​។ រឿងរ៉ាវ​របស់គាត់​បា​ន​ជំរុញ​ចិត្ត​ខ្ញុំ​ជាខ្លាំង​។ គាត់​ជួប​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​​អាណិត ខណៈ​ដែល​ខ្ញុំ​មិន​ជួប​រឿងរ៉ាវ​បែបនេះ​ទេ​។ ខ្ញុំ​មាន​បណ្តាញ​ទំនាក់ទំនង​សង្គម តែ​គាត់​អត់​មាន​។ ដូច្នេះ​ខ្ញុំ​ព្យាយាម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ជា​ប្រយោជន៍​”​។​

​ទុក្ខលំបាក​របស់​អ្នករត់​ស៊ីក្លូ​នេះហើយ​បាន​បណ្ដាល​ឲ្យ​លោក ហួង​ហាវ បង្កើត​គំនិត​ផ្តួចផ្តើម​មួយ​ឈ្មោះថា ណូអែល​សម្រាប់​ស៊ីក្លូ (Christmas for Cyclo) ដែល​ចាប់​ផ្តើមឡើង​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ដែលជា​ថ្ងៃបុណ្យ​ណូអែល​។​

​ក្នុង​រយៈពេល​ជាង​២​សប្តាហ៍​នៃ​យុទ្ធនាការ​នេះ លោក ហួង ហាវ រៃអង្គាសប្រាក់​បាន​ចំនួន ៥.២០០​ដុល្លារ​ពី​មិត្តភក្តិ និង​សប្បុរសជន​ផ្សេងៗ ដែល​ស្គាល់​លោក​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ពី​ការរៀបចំ​ដំណើរ​កម្សាន្ត​តាម​ស៊ីក្លូ​ចំនួន​២​លើក ដែល​លោក​បានរៀបចំ ដើម្បី​ធ្វើជា​អំណោយ​ដល់​អ្នករត់​ស៊ីក្លូ​ចំនួន ២១០​នាក់ និង​សម្រាប់​សមាគម​អភិរក្ស​ស៊ីក្លូ និង​មុខរបរ​ក្រៅ​ប្រព័ន្ធ​។ អ្នករត់​ស៊ីក្លូ​ម្នាក់ៗ​ទទួលបាន​ប្រាក់ ៥​ដុល្លារ អាកុល​លាង​សម្អាត​ដៃ ម៉ាស អាហារ នំប៉័ង អាហារសម្រន់ ភួយ និង​ក្រមា​ពី​យុទ្ធនាការ​នេះ​។

​លោក សិន សុខុម ហៅ តា សាន អាយុ​៦៧​ឆ្នាំ ដែល​ប្រកបមុខរបរ​ជា​អ្នក​រត់​ស៊ីក្លូ​ចាប់​តាំងពី​ឆ្នាំ​១៩៨៧ មក​នោះ បាន​សម្តែង​ក្តី​រីករាយ​នៅពេល ដែល​ទទួលបាន​អំណោយ​ពី​គំនិត​ផ្តួចផ្តើម Christmas for Cyclo​។ លោក​បាន​ថ្លែងថា “​អារម្មណ៍​ខ្ញុំ​នៅ​ថ្ងៃបុណ្យ​ណូអែល​ហ្នឹង គឺថា​មាន​យុវជន គាត់​ជួយ ដូចជា មី អង្ករ សំលៀកបំពាក់ ក្រ​ម៉ា បាន​ច្រើន​ដែរ បាន​ចង់​ជាង​កន្លះ​ស៊ីក្លូ​អី​ដែរ​។ ខ្ញុំ​រីករាយ​ណាស់ ដែលមាន​ការចូលរួម​ពី​យុវជន ទាំង​កម្មករ​ស៊ីក្លូ ពួកគាត់​សប្បាយរីករាយ​ណាស់ មាន​ស្វាគមន៍​គ្នា​ទៅវិញទៅមក ដូចជា​មាន​ភាព​ស្រលាញ់គ្នា​ណាស់​”​។

​អ្នករត់​ស៊ីក្លូ​ម្នាក់ទៀត​ឈ្មោះ អ៊ី​ត វី អាយុ ៦៣​ឆ្នាំ ដែល​ប្រកបរ​បរជា​អ្នករត់​ស៊ីក្លូ​នេះ​អស់​រយៈពេល ២០​ឆ្នាំ​មកហើយ​ដែរនោះ ក៏បាន​សម្តែង​ក្តី​រីករាយ​ផងដែរ​ក្នុងការ​ទទួលបាន​ជំនួយ​ពី​យុទ្ធនាការ​ណូអែល​សម្រាប់​ស៊ីក្លូ​នេះ​។

​ទោះជា​យ៉ាងណា យុទ្ធនាការ​នេះ​មិនអាច​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នករត់​ស៊ីក្លូ​មាន​និរន្តរភាព​ឡើយ ជាពិសេស​ក្នុងអំឡុងពេល​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នេះ ដែល​ធ្វើ​ឲ្យ​​ប្រាក់ចំណូល​របស់​អ្នករត់​ស៊ីក្លូ​ធ្លាក់ចុះ​ខ្លាំង​។ តា​សាន បាន​រៀបរាប់ថា ប្រាក់ចំណូល​របស់លោក​បាន​ធ្លាក់ចុះ​ខ្លាំង ដោយ​បច្ចុប្បន្ន​លោក​អាច​សល់​ប្រាក់​បានតែ ៧.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​បន្ទាប់ពី​ចំណាយ​ប្រចាំថ្ងៃ​រួច ខណៈដែល​កាលពីមុន​លោក​អាច​រកប្រាក់​ចំណូល​បាន​ពី ៧​ម៉ឺន ទៅ ៨​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ពី​ការដឹក​ជនបរទេស​។​

​ដើម្បី​រក្សា​និរន្តរភាព​ជីវភាព​របស់​អ្នករត់​ស៊ីក្លូ លោក ហួង​ហាវ បាន​បង្កើត​គំនិត​មួយទៀត​គឺ​លោក​បាន​ស្នើសុំ​ទៅកាន់​ក្រុមហ៊ុន Grab ដើម្បី​ដាក់បញ្ចូល​ស៊ីក្លូ​ទៅក្នុង App របស់​ក្រុមហ៊ុន​ផ្តល់​សេវា​កក់​ការធ្វើដំណើរ​មួយ​នេះ​។ លោក​ថ្លែងថា “​បើ​យើង​ជួយ​ជា​លុយ យើង​ជួយ​បានតែ​ម្តង​ហើយក៏​ចប់​។ ដូច្នេះ​ខ្ញុំ​រក​វិធី​អ្វីដែល​ជួយ​​ឲ្យ​មាន​និរន្តរភាព​ជាង​។ ដល់ពេល​អ្នក​ជិះ​ចុច​នៅលើ Grab គេ​អាច​រកស៊ី​ក្លូ​ជិះ​បាន​”​។ លោក​ថ្លែងថា មកដល់ពេលនេះ សំណើ​នេះ​ស្ថិតក្នុង​ដំណាក់កាល​បឋម​នៅឡើយ តែ​អ្វីដែល​ក្រុមហ៊ុន Grab អាចជួយ​បាន​ភ្លាមៗ​ គឺ​ការជួយ​ផ្សព្វផ្សាយ​អំពី​ស៊ីក្លូ​នៅក្នុង App របស់​ក្រុមហ៊ុន​។​

​អំពើ​ល្អ​ទាំងនេះហើយ​ដែល​ឆ្លើយតប​ទៅនឹង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ កម្មវិធី​នេះ​មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង និង​សហគមន៍​របស់ខ្លួន​។ ការប្រកាស​ជយលាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើមឡើយ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវបាន​ពន្យារ​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ កាលបរិច្ឆេទ​ថ្មី​នឹងត្រូវ​ជូនដំណឹង​នៅពេល​ក្រោយ​។​

ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោក តាំង ហួង​ហាវ សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖ https://fb.watch/4gg1VKv11e/ សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម