ព័ត៌មានជាតិ
សមាជិក ប.ស.ស ជាអ្នកបម្រើក្នុងផ្ទះអាចមានសិទ្ធិស្នើប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ពេលសម្រាកព្យាបាលជំងឺ
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានអះអាងថា សមាជិក ប.ស.ស ដែលជាបុគ្គលិក កម្មករ និយោជិត និងអ្នកបម្រើក្នុងផ្ទះដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស គឺអាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% ពេលសម្រាកព្យាបាលជំងឺ។

បើតាម ប.ស.ស ដើម្បីទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% សម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ លុះត្រាតែសមាជិក ប.ស.ស បានសម្រាកព្យាបាលចាប់ពី ៨ ថ្ងៃ ឡើងទៅ តាមវេជ្ជបញ្ជានៅក្នុងមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស។ បង់ភាគទានបានចំនួន ២ ខែ ជាប់គ្នា ឬ ៦ ខែ ក្នុងរយៈពេល ១២ ខែ ចុងក្រោយ គិតមកដល់ខែដែលមានបញ្ហាសុខភាព និងកំពុងបំពេញការងារតាម ក្រុមហ៊ុន រោងចក្រ សហគ្រាស។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) មានសមាជិកកើនឡើងដល់ ២ ៧០៥ ៩១៩ នាក់ នៅទូទាំងប្រទេស ដែលបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃ ប.ស.ស។

លោកបានបន្តថា ចំណោម សមាជិក ប.ស.ស ជាង ២ លាន ៧ សែននាក់ ក្នុងនោះ សមាជិក ប.ស.ស ផ្នែកថែទាំសុខភាពលើវិស័យសាធារណៈមានចំនួន ៥០៤ ៧៩៦ នាក់ សមាជិក ប.ស.ស វិស័យឯកជនចំនួន ១ ៥៦៩ ២៣២ នាក់ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ ចំនួន ៤៨១ ២២០ នាក់ និង សមាជិក ប.ស.ស ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (សហព័ទ្ធ និងកូន) ចំនួន ១៥០ ៦៧១ នាក់៕
អត្ថបទ ៖ សំអឿន

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


