ព័ត៌មានជាតិ
សមត្ថកិច្ចកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិន២នាក់បញ្ជាទិញថ្នាំញៀនចូលមណ្ឌលចត្តាឡីស័ក
សមត្ថកិច្ចខេត្តព្រះសីហនុនៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២១នេះបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ប្រុស១នាក់និងស្រី១នាក់ពាក់ព័ន្ធទៅនឹងការបញ្ជាទិញគ្រឿងញៀនចូលទៅកន្លែងធ្វើចត្តាឡីស័ក។
លោកឧត្តមសេនីយ៍ទោល ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានមានប្រសាសន៍នៅល្ងាចថ្ងៃទី១៧មីននានេះថា ពិតជាមានការឃាត់ខ្លួនជនជាតិចិនពីរនាក់ពិតប្រាកដមែនដោយសារពួកគេបានបញ្ជាទិញគ្រឿងញៀនចូលក្នុងមណ្ឌលចត្តាឡីស័ក។
លោកឧត្តមសេនីយ៍ទោលបានបន្តថា «សមត្ថកិច្ចបានឃាត់ខ្លួនគាត់ពាក់ព័ន្ធនឹងគ្រឿងញៀនហើយយើងនឹងអនុវត្តទៅតាមច្បាប់ថ្មីដែលទើបបានប្រកាសដាក់ឲ្យប្រើប្រាស់ថ្មីៗៗនេះ»។

នៅពេលសួរថា តើជនជាតិចិនទាំងពីរនាក់នោះយកគ្រឿងញៀនប៉ុន្មានចូលនោះ លោកឧត្តមសេនីយ៍ទោលបានបញ្ជាក់ថាទោះបីជានាំចូលគ្រឿងញៀនតិចឬច្រើនក៏សមត្ថកិច្ចត្រូវអនុវត្តទៅតាមច្បាប់ដែរពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដែរ។
យ៉ាងណាក៏ដោយ ជនជាតិចិនទាំងពីរនាក់នោះអាចនឹងត្រូវប្រឈមនឹងការបណ្តេញចេញពីប្រទេសដូចជនជាតិចិនមួយចំនួនទៀតដែលបានល្មើសនឹងវិធានការការធ្វើចត្តាឡីស័ករបស់ប្រទេសកម្ពុជា។
បើយោងតាមទំព័រហ្វេប៊ុកផ្លូវការរបស់លោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុដែលបានបង្ហោះនៅថ្ងៃនេះបានឲ្យដឹងថា «ស្រីស្រស់ ប្រុសស្អាត បញ្ជាទិញ ថ្នាំញៀន ចូលកន្លែង ចត្តាឡីស័ក ជាប់អន្ទាក់សមត្ថកិច្ច រៀបចំបញ្ជូនចេញទៅប្រទេសដើមវិញ »៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


