ព័ត៌មានជាតិ
រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចំនួន៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវដែលកំពុងធ្លាក់ថ្លៃពីកសិករ។ លោក កៅ ថាច លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែមករា នេះ។

ជាការកត់សម្គាល់ ការបញ្ចេញថវិកាអន្តរាគមន៍នេះ គឺបន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃពូជស្រូវអូអិមមានធ្លាក់ចុះ នៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួន និងរហូតដល់ពលរដ្ឋនៅខេត្តបាត់ដំបងមួយក្រុម បានបិទផ្លូវតវ៉ាទាមទារឱ្យមានការជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ។

នៅក្នុងសន្និសីទសារព័ត៌មាន លោក កៅ ថាច លើកឡើងដូច្នេះ៖ «ថ្មីៗនេះ ដោយសារស្ថានភាពតម្លៃស្រូវមិនទាន់មានស្ថិរភាព រដ្ឋាភិបាលបានទម្លាក់បន្ថែម៣០លានដុល្លារទៀត នៅថ្ងៃនេះតែម្ដង។ លុយហ្នឹង គឺមកដល់នៅធនាគារអភិវឌ្ឍន៍ជនបទហើយ សម្រាប់បញ្ចេញទៅដើម្បីទិញស្រូវតែម្ដង។ នេះអ្វីដែលរាជរដ្ឋាភិបាលបានរៀបចំ និងធ្វើ អន្តរាគមន៍ជាបន្តបន្ទាប់»។

លោក កៅ ថាច អះអាងថា រាជរដ្ឋាភិបាលកម្ពុជា គឺបាននិងកំពុងយកចិត្តទុកខ្លាំងលើវិស័យកសិករ ជាពិសេសលើជីវភាពរបស់ពលរដ្ឋកម្ពុជា។
លោកអះអាងទៀតាចំពោះបញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ព្រោះបញ្ហានេះគឺពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្ម។ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា គិតមកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចូលទៅក្នុងវិស័យស្រូវអង្ករជាង២០៨លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ៣០លានដុល្លារ ជាទុនវិនិយោគ ក្រៅពីនេះជាទុនបង្វិល។

លោក កៅ ថាច បានញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលធ្លាប់បានទម្លាក់ថវិកាទិញស្រូវពីកសិករចំនួន៥លើកមកហើយ ក្នុងនោះលើកទី១ គឺកាលពីខែកញ្ញា ឆ្នាំ២០១៦, លើកទី២ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ ខែកក្កដា ឆ្នាំ២០១៧, លើកទី៤ កាលពីខែកញ្ញា ឆ្នាំ២០២០, និងលើកទី៥ កាលពីខែមីនា ឆ្នាំ២០២៤៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


