ព័ត៌មានជាតិ
នគរបាលជំនាញ ជំរុញមន្ត្រី ផ្ដល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ ឲ្យលឿន រហ័ស និងតម្លាភាព
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តណែនាំ និងជំរុញមន្ត្រីនគរបាលជំនាញផែន ផ្ដល់អត្តសញ្ញាណប័ណ្ណ ដើម្បីបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សតាមតម្រូវការ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩ និង ០០ នាទីព្រឹក ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញនេះ ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានចង្អុលបង្ហាញឲ្យនគរបាលទទួលផែនការងារអត្តសញ្ញាណកម្ម ,ក្រុមការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបន្តយកចិត្តទុកដាក់មន្ត្រីសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស។

ក្នុងនោះដែរ ផែននគរបាលជំនាញ បានចុះពិនិត្យទីតាំងចុះបញ្ជី និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងទីតាំងផ្តល់សេវានៅច្រកចេញចូលតែមួយរបស់សង្កាត់ផ្សារដេប៉ូទី ១ ដោយក្រុមការងារចង់ដឹងពីចំណុចប្រឈម ទាំងនីតិវិធីចុះបញ្ជី ក៏ដូចជាផ្នែកបច្ចេកទេស ពិសេសផ្តោតលើម៉ាស៊ីនថតផ្តល់ជំហាន ៥។ បន្ថែមនោះ ក្រុមការងារ ក៏បានណែនាំទៅលើនីតិវិធីចុះបញ្ជី-ថត ផ្តល់ និងក្រមសីលធម៌។

ពេលចុះត្រួតពិនិត្យនេះដែរ នគរបាលជំនាញ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកទទួលសេវា ដោយផ្តោតសំខាន់ទៅលើក្រមសីលធម៌របស់មន្ត្រីផ្តល់សេវា។ ទន្ទឹមនោះ ប្រជាពលរដ្ឋមានការសប្បាយចិត្តចំពោះមន្ត្រីបម្រើសេវាជូនពួកគាត់ មានភាពរួសរាយរាក់ទាក់ និងសម្រួលការងារបានឆាប់រហ័ស ពិសេសលើការថតរូបលើអត្តសញ្ញាណប័ណ្ណដែលមុនអស់សុពលភាពរយៈពេល ១៨០ ថ្ងៃ៕
អត្ថបទ ៖ សុភា





-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


