ព័ត៌មានជាតិ
ផ្ទុះវិដេអូអាជីវករនៅកាំពី ឈរស្ទាក់រថយន្តភ្ញៀវទេសចរ អាជ្ញាធរចុះណែនាំ ហើយព្រមានដកអាជីវកម្មបើនៅតែបំពាន
ក្រុមការងារនៃគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានខេត្តក្រចេះ បានចុះណែនាំដល់អាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលធ្វើសកម្មភាពឈរស្ទាក់រថយន្តហៅភ្ញៀវទេសចរនៅតាមដងផ្លូវសាធារណៈ ដែលធ្វេីឲ្យខូចសណ្ដាប់ធ្នាប់និងមានការកកស្ទះដល់អ្នកធ្វើដំណើរ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានព្រមានជាបន្ទាន់ចំពោះអាជីវករលក់ដូរទាំងអស់ ត្រូវបញ្ឈប់នូវសកម្មភាពទាំងនេះ ប្រសិនបើអាជីវករណាមិនអនុវត្តតាម និងត្រូវដកឈ្មោះ មិនឱ្យប្រកបអាជីវកម្មបន្តទៀតទេ។

កិច្ចប្រជុំណែនាំនេះដឹកនាំដោយ លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះ និងលោកប្រធានមន្ទីរទេសចរណ៍ខេត្ត រួមមានលោកអភិបាលស្រុកចិត្របុរី និងអាជ្ញាធរមូលដ្ឋានឃុំ។
ការណែនាំនេះ ធ្វើឡើងក្រោយពីមានភ្ញៀវទេសចរបានបង្ហោះវីដេអូក្រុមអាជីវករឈរស្ទាក់រថយន្តនៅតាមបងផ្លូវសាធារណៈ ដែលធ្វើឲ្យរំខានដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរលើដងផ្លូវសាធារណៈ ក៏ដូចជាមតិមហាជនមើលឃើញពីសកម្មភាពអាណាធិបតេយ្យរបស់ក្រុមអាជីវករ ដែលមិនមានសណ្ដាប់ធ្នាប់ក្នុងការបម្រើសេវាកម្ម ធ្វើឱ្យរំខានអារម្មណ៍របស់ភ្ញៀវដែលចូលទៅទស្សនាឬលេងកម្សាន្តនៅតំបន់នោះ។


ជាថ្មីម្តងទៀត គណៈកម្មការគ្រប់គ្រងរមណីយដ្ឋាន បានណែនាំបន្ថែមដល់អាជីវករទាំងអស់ ត្រូវតែពង្រឹងគុណភាពសេវាកម្មនិង ផលិតផលរបស់ខ្លួនដូចខាងក្រោម៖ ១,ធ្វេីបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អប្រសេីរ ២,កុំបក់ដៃ ឬអូសដៃភ្ញៀវ ៣, ត្រូវមានភាពស្មោះត្រង់ និងរួសរាយរាក់ទាក់ ៤,បម្រេីសេវាកម្មជូនភ្ញៀវឱ្យបានល្អ ៥,រៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ ៦, រក្សាអនាម័យក្នុង និងជុំវិញបរិវេនអាជីវកម្មរបស់ខ្លួន ៧, រក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវ។
ក្នុងឆ្នាំ២០២៤ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តចំនួន ២៤៧ ៦៧៤នាក់ ធៀបនឹងឆ្នាំ ២០២៣ កើនចំនួន ១៤ ២១៣នាក់ ស្មើនឹង ៦,០៨% នេះតាមការឲ្យដឹងពីលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក្នុងពេលបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ នារសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


