ព័ត៌មានជាតិ
អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់
ឆ្លៀតឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តកណ្តាល នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ អភិបាលរងខេត្តកណ្ដាល លោក ហាក់ សុខមករា ផ្ដាំដល់អាជ្ញាធរក្រុង ស្រុក ជាប់ព្រំដែនប្រទេសវៀតណាម រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់។

លោក ហាក់ សុខមករា បានសង្កត់ធ្ងន់ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង១៣ ជាពិសេសក្រុង ស្រុក ដែលជាប់នឹងព្រំដែនវៀតណាម ត្រូវរឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់ ជនបរទេសស្នាក់នៅហួសសុពលភាពនៃទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ជនបរទេសជាមុខសញ្ញាស្វែងរកចាប់ខ្លួន ឬ ស្ថិតក្នុងបញ្ជីមុខសញ្ញាអន្តោប្រវេសន៍ប្រកបមុខរបរ និងធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ស្តីពីការងារ ត្រូវមានវិធានការម៉ឺងម៉ាត់តាមច្បាប់។

អភិបាលរងខេត្តកណ្តាល បានផ្តាំនូវការងារសំខាន់ៗមួយចំនួនដល់អាជ្ញាធរមានសមត្ថិកិច្ចសម្រាប់យកទៅអនុវត្ត ដោយត្រូវចុះធ្វើស្ថិតិលើផ្ទះជួល ផ្ទះសំណាក់ ខុនដូរ អាផាតមិន សណ្ឋាគារ សហគ្រាស សិប្បកម្ម អាជីវកម្ម ដើម្បីងាយស្រួលគ្រប់គ្រងមុខសញ្ញាជនបរទេសដែលធ្វើការ ឬប្រកបអាជីវកម្មខុសច្បាប់ក្នុងមូលដ្ឋានខេត្តកណ្តាល។ ក្នុងនោះ ត្រូវចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវជនបរទេសដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើស ផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំងមានជនបរទេសស្នាក់នៅ ដើម្បីសហការចាត់វិធានការបង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។
បន្ថែមពីនេះ លោក បានប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវធ្វើសៀវភៅស្នាក់នៅ (ក២) និងចេញលិខិតផ្លាស់ទីលំនៅដល់ជនបរទេសអន្តោប្រវេសន្ត ដែលស្ថិតក្នុងមូលដ្ឋានឱ្យស្របតាមសេចក្តីណែនាំលេខ០១៥ សណន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


