ព័ត៌មានជាតិ
ផាករថយន្តមួយគ្រឿង ពិន័យជាទឹកប្រាក់១លានរៀល ដោយសាររឹងរូសមិនស្តាប់ការណែនាំ
ព្រះសីហនុ ៖ អាជ្ញាធរស្រុកស្ទឹងហាវ ចាប់រថយន្ត១គ្រឿង ផាកពិន័យជាប្រាក់ចំនួន១លានរៀល តែម្ចាស់គ្មានប្រាក់បង់ឲ្យ ហើយក៏លួចរត់គេចខ្លួនបាត់អស់។ ករណីនេះ មូលហេតុដោយសារតែម្ចាស់រថយន្តមានការរឹងរូសមិនស្តាប់តាមការណែនាំរបស់ក្រុមសមត្ថកិច្ចដែលយាមកាមនៅគោលដៅត្រួតពិនិត្យធ្វើចត្តាឡីស័ក។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតមានឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចរង្វង់មូលកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តជាអ្នកសារព័ត៌មាន(គេហទំព័រ)មានគ្នីគ្នា ចំនួន៥នាក់ មានបំណងបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ហើយត្រូវកម្លាំងប្រចាំការគោលដៅហាមឃាត់ តែពួកគេមិនស្តាប់ហើយបានធ្វើការជម្លៀសគ្នីគ្នា ដើម្បីបន្តឆ្លងកាត់តាមផ្លូវវៀង ហើយក៏ត្រូវកម្លាំងសមត្ថកិច្ច ឃើញតាមកាក់ជាប់ហើយនាំទាំងមនុស្សនិងរថយន្ត យកមកសាលាស្រុកដើម្បីធ្វើការផាកពិន័យ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលនាំមកដល់សាលាស្រុក ពួកគេបាននាំគ្នារត់គេចខ្លួនបាត់អស់ ចោលរថយន្តនៅសាលាស្រុក៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


