ព័ត៌មានជាតិ
ឆ្នាំ ២០២៤ គម្រោងអភិវឌ្ឍតាមផ្លូវទឹកធំៗចំនួន ៨ បានបញ្ចប់ដាក់ឲ្យដំណើរការ
បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន នៅឆ្នាំ ២០២៤ មានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹកធំៗចំនួន ៨ បានបញ្ចប់ការសាងសង់និងដាក់ឲ្យប្រើប្រាស់ ដែលបានជួយជំរុញបន្ថែមនូវសក្តានុពលនៃការដឹកជញ្ជូន និងពង្រីកលទ្ធភាពការប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្តាប្រទេសនៅក្នុងតំបន់។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកដែលបានបញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់រួមមានដូចជា ចំណតផែកុងតឺន័រនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រវែង ២៥៣ ម៉ែត្រ, កំពង់ផែពហុបំណងកំពត, ឃ្លាំងសន្និធិគយបណ្តោះអាសន្ននៃចំណតផែកុងតឺន័រ LM១៧ ចំណតផែរណបពហុបំណង TS11 UM2 និង LM26 របស់កំពង់ផែស្វយ័តភ្នំពេញ, ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន ស្ថិតក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ, និងការបើកឱ្យដំណើរការបណ្តោះអាសន្នកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលកំពង់ផែនេះគ្រោងនឹងសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចធិបតីនាយករដ្ឋមន្ត្រី នៅថ្ងៃ ទី៣ ខែមេសា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុកវិស័យសាធារណការ និងដឹកជញ្ជូន ជាវិស័យអាទិភាពគន្លឹះក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ប្រទាក់ក្រឡា និងសមាហរណកម្មផ្ទៃក្នុង និងតំបន់, ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការរីកចម្រើននៃប្រព័ន្ធឡូជីស្ទីក។
ចាប់តាំងពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបាននូវសមិទ្ធផលជាច្រើន ឆ្លើយតបបានទៅនឹងអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសការកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន ២ គឺ១៖ ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឈ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង២៖ ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឲ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន។
លោក ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា និងជាអ្នកជំនាញក្នុងវិជ្ជាជីវៈវិស័យដឹកជញ្ជូន និងភស្តុភារកម្មក្នុងក្រុមប្រឹក្សាភិបាល នៃសមាគមភស្តុភារកម្មកម្ពុជាបានប្រាប់កម្ពុជាថ្មីថា ជាការពិតការដឹកជញ្ជូនតាមផ្លូវទឹក មានសារសំខាន់ និងមានទំហំធំគ្របដណ្តប់ស្ទើរតែ ៨០% នៃការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។
លោកថា បើធៀបឆ្នាំ ២០២៤ និងឆ្នាំ ២០២៣ ការដឹកជញ្ជូនផ្លូវទឹកមានកំណើនជាង ២០% ទាំងនៅកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែនៅភ្នំពេញ ដែលនេះអាចបញ្ជាក់បានថាការដឹកជញ្ជូនតាមផ្លូវទឹកមានសក្ដានុពល កំណើន ហើយជាតម្រូវការចាំបាច់។

រដ្ឋាភិបាលនៅតែបន្តដាក់អាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក ដើម្បីកាត់បន្ថយថ្លៃដើម ចម្ងាយ ពេលវេលានៃការដឹកជញ្ជូនទំនិញ ដែលផ្តល់លទ្ធភាពពង្រីកការតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀត។ ជាក់ស្តែងគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងទាញសមុទ្រឲ្យជាប់ទន្លេ ចាយទុនប្រមាណ ១,៧ ពាន់លានដុល្លារ ដែលតាមរយៈគម្រោងនេះ នឹងជួយពង្រឹងនូវឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាលើការដឹកជញ្ជូនតាមផ្លូវទឹក ដែលរួមចំណែកដល់ការជំុញដល់ការអភិវដ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា៕
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


