ព័ត៌មានជាតិ
សហជីពនៅកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើចាប់រំលោភបូកលើពលករស្ត្រីកម្ពុជាដោយកងទ័ពឈុតខ្មៅថៃ
សហជីពនៅកម្ពុជាតំណាងឱ្យកម្មករ-និយោជិត រាប់ម៉ឺននាក់ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងតិរច្ឆានគ្មានមនុស្សធម៌របស់យោធាឈុតខ្មៅថៃ ដែលបានចាប់រំលោភបូកលើពលករជានារីខ្មែរម្នាក់ និងធ្វើទារុណកម្មដល់ពលករផ្សេងទៀតដែលវិលត្រឡប់មកមាតុប្រទេសវិញពេលជិតដល់ព្រំដែន កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា អំពើហិង្សា និងការរំលោភបំពានផ្លូវភេទយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងរបស់យោធាឈុតខ្មៅថៃមកលើ ពលការិនីចំណាកស្រុកកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជាតិ នៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW។

លោកថ្លែងថា «ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈុតខ្មៅថៃ ៧ នាក់ ដែលបានរំលោភសេពសន្ថវៈលើរាងកាយ និងវាយដំប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃមានបំណងត្រឡប់ប្រទេសកំណើតវិញ។ ទង្វើរបស់យោធាថៃនេះ បានបង្ហាញពីអត្តចរិតដ៏សាហាវឃោរឃៅព្រៃផ្សៃរបស់ក្រុមយោធាថៃដែលតែងប្រព្រឹត្តមកលើពលរដ្ឋកម្ពុជា»។
ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា លើកឡើងថា ករណីរំលោភបំពានដ៏ឃោរឃៅមិនអាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានលើគោលការណ៍មនុស្សធម៌របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់។

លោកបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះវប្បធម៌និទណ្ឌភាព និងការមិនគោរពសិទ្ធិនារីពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅរបស់ថៃ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា ព្រមទាំងក្រុមអ្នកចំណាកស្រុកដទៃទៀត។
លោកថ្លែងថា «ខ្ញុំសូមថ្កោលទោសចំពោះទង្វើព្រៃផ្សៃអមនុស្សធម៌របស់យោធាឈុតខ្មៅថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ស្ត្រីជាពលការិនីចំណាកស្រុកកម្ពុជា។ ទង្វើនេះ យើងមិនអាចទទួលយកបាន ព្រោះជាទង្វើព្រៃផ្សៃ អាក្រក់ក្រៃលែង ដែលជាតិសាសន៍យើងមិនដែលមានសមត្ថកិច្ចណាធ្វើបែបនេះនោះទេលើជាតិសាសន៍ដទៃ»។
ទន្ទឹមនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និងជាប្រធានសហភាពចលនាកម្មករកម្ពុជា បានបង្ហាញក្តីរន្ធត់ចិត្តចំពោះទង្វើអមនុស្សធម៌ដែលប្រព្រឹត្តដោយទាហានឈុតខ្មៅថៃ ដែលបានរំលោភស្ត្រីជាពលករខ្មែរ និងប្រើប្រាស់អំពើហិង្សាលើពលរដ្ឋកម្ពុជា។

លោកថ្លែងថា «នេះជាទង្វើឧក្រិដ្ឋដែលមិនអាចអត់ឱនឱ្យបាន ហើយខ្ញុំគិតថាទង្វើនេះអាចកើតមានឡើងតែចំពោះទាហានថៃទេ ដែលជាប្រភេទពួកមនុស្សគ្មានបេះដូងជាមនុស្ស ក្នុងការធ្វើទង្វើដែលយើងស្ទើរតែមិនដែលឮទាល់តែសោះចំពោះទាហានបណ្តាប្រទេសផ្សេងៗ»។
ជាមួយគ្នានេះ សហជីពនៅកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ចាត់វិធានការច្បាស់លាស់ និងបន្ទាន់ ដើម្បីធានាការបញ្ឈប់អំពើហិង្សា និងការរំលោភសិទ្ធិស្ត្រីទាំងអស់ជាបន្ទាន់ និងធានាឱ្យមានយុត្តិធម៌ពេញលេញសម្រាប់ជនរងគ្រោះ។ សូមសហគមន៍អន្តរជាតិមេត្តាចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងម៉ឺងម៉ាត់លើកងទ័ពឈុតខ្មៅថៃ ចំពោះអំពើជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


