ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍បញ្ចេញកម្មវិធី AI ចំនួន ៨ អភិវឌ្ឍដោយអ្នកជំនាញក្នុងស្រុក
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញសមិទ្ធផលក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ចំនួន ៨ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំរបស់ក្រសួងកាលពីសប្ដាហ៍មុននេះ។

លោក អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថល នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានបង្ហាញពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលបានដាក់ឲ្យប្រើប្រាស់រហូតមកដល់ពេលនេះមានដូចជា៖
-កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ Braille
កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបកប្រែពីភាសាខ្មែរ ទៅភាសាខ្មែរប្រៃយ៍ ហើយត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀន ក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ជូនដល់កុមារ និងសិស្សានុសិស្សដែលពិការភ្នែកឬខ្សោយគំហើញឱ្យកាន់តែបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ កម្មវិធីនេះ ទទួលបានពានរង្វាន់មាសអាស៊ាន និង ពានរង្វាន់ Best Accessibility Award ពី ITU)។
-កម្មវិធីសារិកា (https://t.me/SarikaTTSBot) ជំនួយការបំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ
កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “SARIKA” ជាកម្មវិធីបញ្ញាសិប្បនិម្មិត ដែលដំណើរការនៅលើបណ្តាញសង្គមតេឡេក្រាម (Telegram Bot) សម្រាប់បំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ។ កម្មវិធីនេះអាចប្រើប្រាស់ ដើម្បីធ្វើមាតិកានិងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងអាចអានឯកសារនានាជាសំឡេងផងដែរ។
-កម្មវិធីបកប្រែភាសារខ្មែរ-អង់គ្លេស TranslateKH (https://t.me/TranslateKH_bot)
ម៉ាស៊ីនបកប្រែ TranslateKh ជាជំនួយការឆ្លាតមានលទ្ធភាពអាចជួយដល់ការបកប្រែពាក្យ ឃ្លាប្រយោគ ឬអត្ថបទ ពីភាសាខ្មែរទៅភាសាអង់គ្លេស និងពីភាសាអង់គ្លេសមកភាសាខ្មែរវិញ។
ម៉ាស៊ីនបកប្រែ TranslateKH គឺជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មួយ ដែលត្រូវបានបង្កើតឡើងប្រើប្រាស់វិធីសាស្ត្រសិក្សាស៊ីជម្រៅ(Deep Learning)។
–កម្មវិធីវាយអត្ថបទ Khmer FastType ជាជំនួយការឆ្លាតវៃក្នុងការវាយអត្ថបទជាភាសាខ្មែរក្នុងកម្មវិធី Microsoft Word
កម្មវិធីនេះអភិវឌ្ឍឡើងដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់អ្នកប្រើប្រាស់កាន់តែងាយស្រួលវាយអត្ថបទ និងត្រឹមត្រូវជាងមុន។
ក្រៅពីនេះ ក្រសួងបានដាក់ឲ្យដំណើរការ សំណុំទិន្នន័យសម្រាប់បង្រៀនដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (LLMS), ការកែលម្អសមត្ថភាពវិភាគអតិសុខុមប្រាណ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច តាមរយៈម៉ាស៊ីនស្វ័យសិក្សា (ក្រោមកិច្ចសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត), ការបកប្រែភាសាគថ្លង់ និងកម្មវិធីសម្គាល់ស្លាកលេខឡាន។

លោក អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថលបានបញ្ជាក់ថា ការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត ត្រូវការចាំបាច់បំផុតគឺទិន្នន័យ។ ក្រសួងកំពុងរៀបចំសេចក្តីព្រាងបទបញ្ញត្តិពាក់ព័ន្ធទិន្នន័យដូចជា ច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន (សេចក្តីព្រាង) ច្បាប់ស្តីពីសន្តិសុខសាយប័រ (សេចក្តីព្រាង) ច្បាប់រដ្ឋាភិបាលឌីជីថល (សេចក្តីព្រាង) គោលនយោបាយទិន្នន័យបើកចំហ (សេចក្តីព្រាង) គោលនយោបាយអភិបាលកិច្ចទិន្នន័យ (សេចក្តីព្រាង)។
រដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវជំនាញឌីជីថល (ឆ្នាំ២០២៤-២០៣៥) ដោយដាក់គោលដៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឲ្យបាន ១០ ម៉ឺននាក់ត្រឹមឆ្នាំ ២០៣៥ ខណៈបច្ចុប្បន្ននៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក៏បានបើកថ្នាក់បណ្តុះបណ្តាលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបញ្ញាសិប្បនិមិត្ត និងវិទ្យាសាស្ត្រទិន្នន័យចាប់ពីឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


