ព័ត៌មានជាតិ
បេឡាជាតិសន្តិសុខសង្គម ព្រមានចាត់វិធានការជនឆបោកក្លែងបន្លំលិខិត ប.ស.ស ខុសពីលក្ខណៈដើម
បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហៅកាត់ (ប.ស.ស) បានព្រមានចាត់វិធានការផ្លូវច្បាប់លើជនឆបោកដែលយកលិខិត ប.ស.ស ទៅកែខុសពីលក្ខណៈដើម ព្រមទាំងក្លែងបន្លំខ្លឹមសារ ដោយប្រើប្រាស់និមិត្តសញ្ញា (Logo) និងត្រារបស់ ប.ស.ស។ បេឡាជាតិសន្តិសុខសង្គម ចាត់ទុកការក្លែងបន្លំ និងការប្រើប្រាស់លិខិតក្លែងជាកម្មវត្ថុ នៃបណ្ដឹងអាជ្ញា ស្របតាមមាត្រា ៦២៦, ៦២៧, ៦២៨, ៦២៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម កាលពីព្រឹកថ្ងៃទី ១១ កុម្ភៈ នេះ បានប្រកាសថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បដិសេធទាំងស្រុងចំពោះលិខិតក្លែងបន្លំរបស់ជនឆបោក ដែលបានយកលិខិតលេខ ០១៣១/២៥ ប.ស.ស./ប.ភ ចុះថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ យកទៅកែខុសពីលក្ខណៈដើម ក្លែងបន្លំខ្លឹមសារ ដោយប្រើប្រាស់និមិត្តសញ្ញា (Logo) និងត្រារបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខុសពីលិខិតដើម។
ជាមួយគ្នានេះ បេឡាជាតិសន្តិសុខសង្គម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន ជាពិសេសសមាជិក ប.ស.ស ទាំងអស់ ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងចាញ់បោកជនឆបោកទាំងនេះ ហើយ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាត់វិធានការ ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរកជនឆបោកទាំងនោះមកទទួលខុសត្រូវចំពោះមុខច្បាប់៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២១ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ