ព័ត៌មានជាតិ
អ្នកលក់នំអាកោត្នោតខ្ទិះ នៅក្រុងបាត់ដំបងម្នាក់ អាចរកប្រាក់ចំណូលពី១លានរៀលទៅ២លានរៀល ក្នុងមួយថ្ងៃ
ទីតាំងធ្វើ និងលក់នំអាកោត្នោតខ្ទិះ មួយកន្លែងនៅក្រុងបាត់ដំបង កំពុងល្បីឈ្មោះបោះសំឡេងអំពីរសជាតិឆ្ងាញ់ និងមានអតិថិជនចេញចូលទិញជាបន្តបន្ទាប់ ដែលធ្វើឲ្យទីតាំងនេះ អាចរកប្រាក់ចំណូលក្នុងមួយថ្ងៃចាប់ពី ១លានរៀល ទៅ ២លានរៀល ហើយមានថ្ងៃខ្លះធ្វើមិនទាន់សម្រាប់អតិថិជនថែមទៀតផង។

តាមរយៈកិច្ចសម្ភាសន៍ លោកស្រី ឈៀ ចិន្ដា ហៅយាយម៉ៅ អាយុ៦០ឆ្នាំ រស់នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង បានរៀបរាប់ថា បង្អែមប្រភេទនំអាកោត្នោតខ្ទិះ ជាប្រភេទនំខ្មែរ គឺអ្នកស្រីបានចេះតគ្នាតាំងពីជីដូនជីតាមកម្ល៉េះ ហើយការធ្វើនំប្រភេទនេះ គឺអ្នកស្រីបានធ្វើប្រមាណជាង ១០ឆ្នាំមកហើយ ដោយគ្រាន់តែកាលពីដំបូង គឺអ្នកស្រីធ្វើបន្តិចបន្តួចដើម្បីលក់នៅផ្ទះតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយសារអតិថិជនពេញចិត្តចំពោះរសជាតិដ៏ឆ្ងាញ់របស់នំអាកោត្នោតខ្ទិះ ទើបអ្នកស្រីបានបន្ថែមបរិមាណឲ្យច្រើនជាងមុន។

អ្នកស្រីបានបន្តថា សព្វថ្ងៃមានភ្ញៀវចេញចូលមកទិញមិនដាច់ ហើយមានថ្ងៃខ្លះអ្នកស្រីចំហុយឲ្យអតិថិជនមិនទាន់ថែមទៀតផង ដែលបច្ចុប្បន្នអ្នកស្រីធ្វើនំនេះ ចាប់ពី ១.០០០ នំ ទៅ ២.០០០ នំ ហើយក្នុងនំមួយតម្លៃ ១ ពាន់រៀល ដូច្នេះក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានចាប់ពី ១លានរៀល ទៅ ២លានរៀល ឯប្រាក់ចំណេញក្នុងមួយថ្ងៃអាចបានជាង ៣០ ម៉ឺនរៀល។

អ្នកស្រីបានបន្ថែមថា លក្ខណៈពិសេសរបស់នំអាកោរត្នោតខ្ទិះនេះ គឺអ្នកស្រីត្រូវញីម្សៅខ្សាយជាមួយផ្លែត្នោតទុំ តែត្រូវប្រុងប្រយ័ត្នការពារកុំឲ្យដោយសរសៃត្នោត ហើយមុននឹងដាក់ចំហុយក្នុងកន្ទោងស្លឹកចេក គឺអ្នកស្រីត្រូវប្រើខ្ទិះដូងទាំងបាតកន្ទោង និងពីលើនំ ដើម្បីចំហុយទៅឲ្យខ្ទិះដូងជ្រាបចូលទៅក្នុងម្សៅនំ ទើបមានឲ្យជារសឆ្ងាញ់ ដោយមិនឲ្យផ្អែមពេកនោះទេ។
សព្វថ្ងៃនៅទីតាំងដែលអ្នកស្រី ឈៀ ចិន្តា ហៅ យាយម៉ៅ ដែលលក់នំអារកោត្នោតខ្ទិះនេះ ក៏នៅមានបង្អែមខ្មែរជាច្រើនមុខបន្ថែមទៀតដែរដូចជា នំបាក់ប៊ិន នំដង្កូវ បាយដំណើបសង់ខ្យា នំចាក់ នំបុកចេក និងនំបុកល្ពៅជាដើម។ ហើយអ្នកស្រីក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងលើកស្ទួយបង្អែមខ្មែរឲ្យកាន់តែល្បីល្បាញ និងគាំទ្រស្នាដៃរបស់អ្នកស្រីតាំងពីដើមរៀងមក៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


