ព័ត៌មានជាតិ
សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា មួយជីវិតរបស់ទណ្ឌិត សម រង្ស៊ី គឺចង់បានតំំណែងជានាយករដ្ឋមន្ត្រីខ្លាំងណាស់ ប៉ុន្តែជាអកុសលមិនអាចឡើងកាន់តំណែងនេះបាន តែដោយហេតុតែចង់បានពេកក៏រៀបគម្រោងបង្កើតរដ្ឋាភិបាលនិរទេសជ្រកកោនលើដីបរទេស ហើយតាំងខ្លួនជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលនិរទេសនោះតែម្ដង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងបែបនេះ តាមរយៈគណនីហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ភ្ជាប់ជាមួយវីដេអូដែលស្ត្រីម្នាក់ធ្លាប់ជាសកម្មជនស្និទ្ធជាមួយទណ្ឌិត សម រង្ស៊ី តែពេលនេះបានចាកចេញពីទណ្ឌិតរូបនេះ មកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖«ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សអោយទៅដណ្តើមយកឲ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។ តាមពត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺថាលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ »។

ក្នុងវីដេអូរយៈពេល៤នាទីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយ គឺទណ្ឌិត សម រង្ស៊ី បាននិយាយចោទប្រកាន់ថាសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមនុស្សគ្មានសមត្ថភាព និងថែមទាំងចោទប្រកាន់ផ្ទុយពីប្រវត្តិសាស្ត្រថាសម្ដេចតេជោ ហ៊ុន សែន ជាខ្មែរក្រហមកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែនៅក្នុងវីដេអូដដែល ស្ត្រីដែលធ្លាប់ស្និទ្ធនឹងទណ្ឌិត សម រង្ស៊ី ដែលមានឈ្មោះថា សុំ សុខា ឆ្លើយតប និងចាត់ទុកការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ជាការលើកឡើងបែបកុហកបោកប្រាស់ពលរដ្ឋកម្ពុជា។
ភ្ជាប់នឹងវីដេអូ សម្ដេចធិបតី ហ៊ុន ម៉ាណែត សរសេរអំពីការយល់ឃើញថា ប្រហែលជាមកពីទណ្ឌិត សម រង្ស៊ី គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ ទើបបានជាទណ្ឌិតរូបនេះ ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់ខ្លួន។ សម្ដេចធិបតី ថា បទចម្រៀងរបស់ទណ្ឌិតរូបនេះ មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារនិងមើលងាយអ្នកផ្សេង ជាពីសេសមកលើសម្ដេចនិងក្រុមគ្រួសារ ក៏ដូចជាអំពាវនាវឲ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល។
ផ្អែកលើខ្លឹមសាក្នុងវីដេអូ សម្ដេចធិបតី អះអាងថា បន្ទាប់ពីបានឃើញវីដេអូអ្នកស្រី សុំ សុខា ដែលធ្លាប់ជាអ្នកដើរតាមលោក សម រង្ស៊ី និយាយក្នុងវីដេអូខ្លីមួយនេះ គឺសំដីរបស់អ្នកស្រី សុំ សុខា ហាក់ធ្វើឱ្យសម្ដេចមានអារម្មណ៍អាណិតលោក សម រង្ស៊ី ទៅវិញ ព្រោះទណ្ឌិតរូបនេះ ហាក់ដូចជាមានការស្រមើស្រមៃនិងវិលវល់ច្រើន រហូតដល់មានមោទនភាពលើខ្លួនឯងពេក ដូចពាក្យខ្មែរមួយឃ្លាថា មនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង ឮ ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី បែបនេះ ថាជារឿងមួយដែលគួរសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់ដែលតែងបរាជ័យក្នុងសង្វៀននយោបាយកម្ពុជា៕
ដោយ៖ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


