ព័ត៌មានជាតិ
ដើមឆ្នាំ ២០២៥ មានសមាជិក ប.ស.ស ចូលទៅប្រើប្រាស់សេវា តាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស ជាង ៩ សែន ដង-នាក់
នៅដើមឆ្នាំ ២០២៥ នេះ មានសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវា នៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ប្រមាណជាង ៩ សែន ដង-នាក់ ក្នុងនោះសមាជិក ប.ស.ស. តាមរបបភាគទានជាកាតព្វកិច្ចប្រមាណជាង ៧ សែន ដង-នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គ្រាន់តែដើមឆ្នាំ ២០២៥ គិតចាប់ថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ មានសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវា នៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. សរុបប្រមាណ ៩០៨,៦០៨ ដង-នាក់ ក្នុងនោះ សមាជិក ប.ស.ស. តាមរបបភាគទានជាកាតព្វកិច្ចមានសរុបប្រមាណ ៧០៦,៨០៦ ដង-នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា បច្ចុប្បន្នមានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស សរុបមានចំនួន ១,៥៩៥ មូលដ្ឋាន ក្នុងនោះ ឯកជន ចំនួន ១៦៣ មូលដ្ឋាន ខណៈគិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ ប.ស.ស.មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់,បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់, បុគ្គលស្វ័យនិយោជន៍ចំនួន ៥២៣ ០១៣ នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១៦៣ ៤៣៨ នាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តទៀតថា ការកើនឡើង នៃចំនួនសមាជិក ប.ស.ស.នេះដោយសារប្រជាពលរដ្ឋមានជំនឿជឿជាក់មកលើសេវា ប.ស.ស. និងអត្ថប្រយោជន៍ នៃការប្រើប្រាស់ ប.ស.ស. ក្នុងនោះ ផ្តល់ពិនិត្យពិគ្រោះ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលជាដៃគូរប.ស.ស.ដោយមិនបង់ប្រាក់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយរបស់ពួកគាត់បានយ៉ាងច្រើន។

លោក អ៊ាប ចន្ធូ ជាសមាជិក ប.ស.ស. ម្នាក់ ក្នុងចំណោមសមាជិក ប.ស.ស. ជាច្រើននាក់ ដែលកំពុងសម្រាកព្យាបាលដោយការវះកាត់សរសៃជើង ក្នុងមន្ទីរពេទ្យព្រះកេតុលាមា បានលើកឡើងថា លោកពិតជារំភើប និងកក់ក្តៅខ្លាំងណាស់ ដែលត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រើប្រាស់ប័ណ្ណ ប.ស.ស. ដូចការប្រឌិតព័ត៌មាននៅលើបណ្តាញសង្គម និងក្រុមអគតិមួយចំនួនដែលកំពុងបំពុលនោះឡើយ។

លោកបានបន្តថា សម្រាប់ការព្យាបាលជំងឺរបស់លោក ប្រសិនបើគ្មានប័ណ្ណ ប.ស.ស. ទេ ម្ល៉េះលោកត្រូវចំណាយប្រាក់រាប់ពាន់ដុល្លារសម្រាប់ការវះកាត់ ហើយគាត់ក៏មិនដឹងថាបានប្រាក់ឯណាមកចេញថ្លៃព្យាបាលភ្លាមនោះដែរ។ លោកបន្តថា រូបគាត់ពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតក្នុងសម័យដែលប្រទេសជាតិមានសុខសន្តិភាព និងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសការផ្តល់ការធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ប័ណ្ណ ប.ស.ស។
លោកឧត្ដមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ នាយកមន្ទីរពេទ្យព្រះកេតុមាលាបានបញ្ជាក់ឱ្យដឹងថា គ្រប់ពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅទីនេះ គឺនឹងទទួលបានការផ្តល់សេវាដូចៗ គ្នា ដោយមិនមានការបែងចែក ឬរើសអើង មិនថាអ្នកបង់ប្រាក់ ឬអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺត្រូវបានក្រុមគ្រូពេទ្យ មើលថែយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត។
លោកនាយកមន្ទីរពេទ្យ បានបញ្ជាក់ថា បន្ទាប់ពីមន្ទីរពេទ្យព្រះកេតុមាលា បានបើកទទួលផ្តល់សេវាជូនសមាជិក ប.ស.ស រហូតមកដល់ពេលនេះ គឺមានពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ គួរឱ្យកត់សម្គាល់ ដោយគ្រាន់តែមួយថ្ងៃ គឺមានពលរដ្ឋមកទទួលសេវាប្រមាណជា ៣៥០ នាក់ ក្នុងនោះ មានអ្នកជំងឺជាសមាជិក ប.ស.ស. មានរហូតដល់ជាង ២០០ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


