ព័ត៌មានជាតិ
ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិនទស្សនៈកិច្ចនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត
លោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធាណៈចិន និងប្រតិភូ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ទស្សនៈកិច្ចនៅច្រកទ្វាអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មុនចុះទៅច្រកទ្វាប៉ោយប៉ែត លោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធាណៈចិន និងប្រតិភូ បានជួបពិភាក្សាការងារនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យដោយរដ្ឋបាលខេត្តបន្ទាយមានជ័យមានលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រីអភិបាលនៃគណអភិបាលខេត្តលោកឧត្តមសេនីយទោសិទ្ធិ ឡោះស្នងការនគរបាលខេត្ត ព្រមទាំង ប្រធានមន្ទីរស្ថាប័ន ប្រដាប់អាវុធ ជុំវិញខេត្ត។





កិច្ចប្រជុំនេះគឺផ្តោចទៅលើការប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងការឆ្លងដែនដោយខុសច្បាប់។ ក្រោយពីទទួលជួបពិភាក្សាការងារសន្តិសុខរួចមកលោក LIU ZHONGYI ឧបការីក្រសួងសន្តិសុខសាធារណ:ជន និងប្រតិភូបានបន្តរ អមដំណើរដោយលោកលៀម សូដា អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានបន្តទៅទស្សនកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ដោយ ៖ អ ពៅ

-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


