ព័ត៌មានជាតិ
ផ្ដើមចេញពីស្នេហាត្រីកោណ យុវជនម្នាក់កាប់ប្រហារមនុស្ស២នាក់ស្លាប់ជាបន្តបន្ទាប់
ជនរងគ្រោះ២នាក់ក្នុងករណីកាប់ប្រហារ ដែលផ្ដើមចេញពីស្នេហាត្រីកោណបានស្លាប់ជាបន្តបន្ទាប់ដោយសារយុវជនវ័យ១៩ឆ្នាំម្នាក់ចាំលប់កាប់ពីក្រោយ ខណៈជនរងគ្រោះជិះម៉ូតូទៅរកស្រីស្នេហ៍របស់ខ្លួន។
ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីទាបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នៅចំណុចបន្ទប់ជួលខាងលិចសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចហិរញ្ញវត្ថុ សាខាខេត្តបន្ទាយមានជ័យ(UME) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលកម្រិតធ្ងន់បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈី ហាក់ ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិទួលតាម៉ៅ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរជាងដែក ត្រូវជនសង្ស័យកាប់ត្រូវកញ្ចឹងក ផ្នែកខាងក្រោយស្លាប់នៅកន្លែងកើតហេតុ។ និងម្នាក់ទៀតឈ្មោះ រ៉ាត់ ពេជ្រ ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។

លោកវរសេនីយ៍ឯក បានបញ្ជាក់ឲ្យដឹងទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានបើកប្រតិបតិ្តការស៊ើបអង្កេតស្រាវជ្រាវ តាមវិធានការជំនាញឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ សំណាង ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះទាំង២នាក់នោះមែន ព្រោះខឹងជនរងគ្រោះ ឈ្មោះ រ៉ាត់ ពេជ្រ បានវាយក្បាលខ្លួនចំនួន២ដៃ កាលពីពីរថ្ងៃមុនដោយចោទថា ខ្លួនបានទាក់ទងស្រីស្នេហ៍របស់គេ មានឈ្មោះ ឌុក ស៊ៀវម៉ី អាយុ១៤ឆ្នាំ ដែលជាប្រពន្ធរបស់ខ្លួន។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា នៅយប់កើតហេតុ ឈ្មោះ រ៉ាត់ ពេជ្រ បានឈ្លោះជាមួយខ្លួនតាមទូរស័ព្ទ រួចឈ្មោះរ៉ាត់ ពេជ្រ បានឲ្យឈ្មោះ ឈី ហាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ 1T-4518 ឌុបមករកប្រពន្ធរបស់ខ្លួនដល់បន្ទប់ ដែលពួកគេជួលនៅ។ ពេលនោះខ្លួន (ជនដៃដល់) បានពួនសម្ងំនៅខាងក្រៅ ពេលឈ្មោះ រ៉ាត់ ពេជ្រ ជិៈម៉ូតូមកដល់ បានដើរចូលទៅរកបន្ទប់របស់ប្រពន្ធខ្លួនកំពុងដេក ចំណែកឈ្មោះ ហាក់ អង្គុយនៅលើម៉ូតូ។ បន្ទាប់មកខ្លួន (ជនដៃដល់) បានលបទៅកាប់ឈ្មោះ ហាក់ ១កាំបិត ត្រូវខាងក្រោយក្បាលប្រកាច់ស្លាប់នៅកន្លែង រួចបន្តទៅកាប់ឈ្មោះ ពេជ្រ ដែលកំពុងដើរទៅបន្ទប់ប្រពន្ធខ្លួនទៀត បណ្តាលឲ្យរងរបួសធ្ងន់។

ជនដៃដល់បានបន្ដថា ក្រោយពីធ្វើសកម្មភាពរួចខ្លួនបានជិះម៉ូតូជាមួយមិត្តភ័ក្ដិដើម្បីគេចខ្លួន និងយកកាំបិតទៅបោះចោលក្រោមស្ពានស្ទឹងទឹកថ្លា។ បន្ទាប់ពីគេចខ្លួនមិនបានប៉ុន្មានម៉ោងផង ក៏ត្រូវកម្លាំងនគរបាល សហការណ៍ជាមួយកម្លាំងអាវុធខេត្តស្រាវជ្រាវចាប់បានតែម្ដង។
ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
អត្ថបទ ៖ វ៉ាន ណាង


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


