ព័ត៌មានជាតិ
ភ្នំស្វាយ ខេត្តរតនគិរី ជាទីតាំងទេសចរណ៍បែបធម្មជាតិដ៏ទាក់ទាញផង និងជាទីសក្ការៈបូជាតាមបែបសាសនាផង
ភ្នំស្វាយជាទីតាំងមួយដែលល្បីថា ស័ក្តិសិទ្ធិពីសំណាក់ប្រជាជនដែលកាលពីមុនមានព្រៃឈើក្រាស់ ហើយគ្មានអ្នកហ៊ានឡើងទៅទេ ប្រសិនបើអ្នកដែលឈានជើងទៅដល់ទីនោះ គឺមានការបាត់ខ្លួន វង្វេងផ្លូវពុំអាចត្រឡប់មកផ្ទះវិញ។ ប៉ុន្តែ ចាប់ពីកំឡុងឆ្នាំ ២០០០មក តំបន់នេះក្លាយទៅតំបន់ទេសចរណ៍បែបជំនឿ ព្រះពុទ្ធសាសនា។

ភ្នំឥសីបតមៈ ឬ ភ្នំស្វាយ ស្ថិតនៅចម្ងាយ ២គីឡូម៉ែត្រ ខាងលិចក្រុងបានលុង ខេត្តរតនគិរី។ នៅជើងភ្នំពីខាងកើតមានវត្តមួយឈ្មោះថា វត្តឥសានរតនារាម ដែលជាទីសក្ការៈបូជារបស់ពុទ្ធសាសនិកជនដែលនៅក្នុងក្រុងបានលុង។ នៅលើកំពូលភ្នំ មានចម្លាក់ព្រះពុទ្ធរូបចូលនិព្វាន និងព្រះពុទ្ធរូបគង់ពែនភ្នែនដ៏ធំនៅលើបល្ល័ង្ក។
រមណីយដ្ឋានភ្នំស្វាយនេះ មានសំណង់ចម្រុះគ្នា មានដូចជា ផ្ទះផ្នូរសពជនជាតិដើមភាគតិច វត្តអារាមព្រះពុទ្ធសាសនា និងមានរឿងរ៉ាវនិទានពីប្រវត្តិ ឥសីបតមៈ ដែលប្រជាជននៅមានជំនឿទៅបន់ស្រន់។ នៅលើកំពូលភ្នំនេះ ក៏កំពុងសាងសង់ព្រះពុទ្ធរូបគង់ពែនភ្នែនបែរព្រះភ័ក្ត្រទៅទិសខាងកើត។ ភ្នំស្វាយនេះទៀតសោត ក៏មានទេសភាពស្រស់ស្អាតបែបធម្មជាតិ អ្នកដែលបានទៅលេង នៅពេលព្រឹកព្រហាម អាចស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយគយគន់មើលសម្រស់ក្រុងបានលុង និងព្រៃភ្នំដែលដុះជុំវិញភ្នំ មានសម្រស់ខៀវខ្ចីនៅរដូវវស្សា និងនៅពេលល្ងាច អ្នកទេសចរអាចទៅថតរូបស្រូបយកខ្យល់អាកាស ហើយក៏មើលព្រះអាទិត្យអស្តង្គត។ ប្រជាជនមានជំនឿ ក៏បានបែរបន់បួងសួងទៅតាមបំណងចង់បានរបស់ខ្លួនផងដែរ។

ជំនឿបែបព្រាហ្មណ៍សាសនា មាន ឥសីបតមៈ ដែលជាឈ្មោះអ្នកតាភ្នំពីបុរាណដែលបានថែរក្សាតំបន់នេះក្នុងសម័យកាលយូរលង់ណាស់មកហើយ។ ឥសី ជានាមសម្រាប់សម្គាល់អ្នកបួស ឬអ្នកប្រកាន់សច្ចធម៌នៅក្នុងសាសនាព្រាហ្មណ៍ ប៉ុន្តែ បន្ទាប់ពីមានការកសាងព្រះពុទ្ធបដិមាដ៏ធំមួយមានប្រវែង ៥ម៉ែត្រ កាលពីដើមទសវត្ស ឆ្នាំ១៩៦០ មក ទីកន្លែងនេះគ្រាន់តែរក្សាឈ្មោះដើម ឥសីបតម ហើយប្រជាជនភាគច្រើនគោរពបូជាព្រះពុទ្ធសាសនា ឯព្រហ្មញ្ញសាសនាគោរពបន្តិចបន្តួចប៉ុណ្ណោះ។ ភ្នំស្វាយជាទីតាំងមួយដែលល្បីថា ស័ក្តិសិទ្ធិពីសំណាក់ប្រជាជននៅក្នុងខេត្ត។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា ភ្នំឥសីបត្តម: គឺជាតំបន់ទេសចរណ៍ទី១៣ ក្នុងចំណោមតំបន់ទេសចរណ៍ទូទាំងខេត្តរតនគិរី។ ភ្នំស្វាយនេះ កំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តជារៀងរាល់ថ្ងៃ ពីព្រោះទីនេះមានអាកាសធាតុល្អ និងជាកន្លែងគោរពបូជាផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


