Connect with us

ព័ត៌មានជាតិ

របៀបបោកយកលុយវិនិយោគចិនរបស់ក្រុមលោក ទិត វុទ្ធី

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញពីរបៀបបោកប្រាស់លុយចិនរបស់អភិបាលរងខេត្តកំពង់ស្ពឺលោក ទិត វុទ្ធី អ្នករត់ការជារវសេនីយ៍ត្រីយោធា ហ៊ាវ ខន និងអ្នកបកប្រែចិនឈ្មោះ អ៊ីង សារឿន ដែលបានប្រើប្រាស់អំណាច និងការក្លែងបន្លំជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ការបោកលុយចិនទី១ ករណីគម្រោងវិនិយោគរ៉ៃស្ពាន់នៅប៉ៃលិន

តាមរបាយការណ៍លំអិតរបស់អង្គភាពប្រឆាំងអំពើពុករលួយអ្នកទាំង៣ បានរៀបចំគម្រោងទី១បោកប្រាស់ចិនឈ្មោះ លី មិនឆាង ដែលចង់មកវិនិយោគរ៉ែស្ពាន់នៅខេត្តប៉ៃលិន ដោយប្រាប់ថាសេវាថ្លៃរត់ការយកអាជ្ញាបណ្ណរុករករ៉ែដែលមានទំហំដី៩០គីឡូម៉ែត្រការ៉េនោះមានតម្លៃ៨០ម៉ឺនដុល្លារ ហើយត្រូវបង់ជា៣ដំណាក់កាល ពេលចាប់ផ្ដើមដាក់ពាក្យបង់៣០% ដំណាក់កាលទី២បង់២០% និងដំណាក់កាលពេលចូលកាន់កាប់ និងធ្វើសកម្មភាពរុករកបង់ ៥០%ទៀត។

អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាបន្ទាប់ពីទទួលលុយ៣០ម៉ឺនដុល្លារហើយ ដើម្បីបោកលុយចិននេះទៀត ក្រុមគេទាំង៣នាក់បានយកផែនទីតំបន់រុករករ៉ែ ១០៣,៨១ គម២ នៅខេត្តប៉ៃលិន ដែលក្រសួងបានផ្តល់អាជ្ញាបណ្ណឲ្យអ្នកវិនិយោគមួយរួចហើយ មកក្លែងក្លាយ (លុបឈ្មោះម្ចាស់ពិតចេញ) មកប្រគល់ឲ្យចិន និងនាំទៅមើលទីតាំងនោះដែលជាទីតាំងមានម្ចាស់រួចទៅហើយនោះ និងខួងយកសំណៅសម្រាប់វិភាគអំពីរ៉ែស្ពាន់។ល។ ទើបភាគីចិនសុខចិត្តប្រគល់លុយ២លើកចំនួន៥០% ត្រូវជា៤០ម៉ឺនដុល្លារ។

ACU បន្ថែមថា៖ «ក្រោយសកម្មភាពបានមួយរយៈក៏សម្រុកទារ៤០ម៉ឺនដុល្លារទៀតដើម្បីបញ្ចប់។ ភាគីចិន (ចិនទី១) ចាប់ផ្តើមសង្ស័យថា គាត់មិនទាន់បានចូលកាន់កាប់ ទី២គាត់មិនទាន់បានឃើញអាជ្ញាបណ្ណ»។

ដើម្បីទទួលបានលុយ៥០%ទៀតជនសង្ស័យទាំង៣នាក់នេះបានរួមគ្នាក្លែងអាជ្ញាបណ្ណរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោក កែវ រតនៈ លិខិតអនុញ្ញាតយល់ព្រមឲ្យរុករករបស់រដ្ឋមន្រ្តីបរិស្ថានលោក អ៊ាង សុផល្លែត ផ្ញើទៅឱ្យចិន តែចិននៅតែមិនទាន់ទុកចិត្តនៅឡើយទេ។ ពេលនោះហើយដែលពួកគេបានគំរាមថាចិនមានពេលតែ២ខែទេក្នុងការបង់បង្គ្រប់បើមិនដូច្នេះអាជ្ញាបណ្ណដែលទទួលបាននឹងត្រូវលុប។

ដើម្បីបិទករណីនេះក្រុមអ្នកបោកប្រាស់ទាំង៣នាក់ បានជួលគេឲ្យគេសរសេរគម្រោងផែនការអស់៥ពាន់ដុល្លារ និងជួលអ្នកជំនាញមកធ្វើបទបង្ហាញ ជូនក្រសួងរ៉ែ និងថាមពលអស់២០០ដុល្លារ។ ជាលទ្ធផលរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ធ្វើលិខិតឆ្លើយតបជាផ្លូវការថា «ក្រសួងមិនពិនិត្យលើករណីនេះទេ ព្រោះទីតាំងដែលក្រុមហ៊ុនលោកស្នើជាទីតាំងដែលបានអនុញាតឲ្យអ្នកដទៃរួចហើយ»។ បានលិខិតរបស់រដ្ឋមន្ត្រីនេះក្រុមអ្នកទាំង៣ យកទៅឱ្យចិននិងថា «ក្រសួងមិនបន្តអាជ្ញាបណ្ណឲ្យទេ ព្រោះក្រុមហ៊ុនមិនមានបញ្ជូនមនុស្សមកការពារគម្រោង ហើយបកស្រាយផ្ទាល់មាត់ទៀតថា អ្នកឯងមិនព្រមបង់៤០ម៉ឺនដុល្លារទៀត ទើបក្រសួងលុបអាជ្ញាបណ្ណ»។

អង្គហេតុនេះ ACU ដាក់ឈ្មោះថា ជាអង្គហេតុទី១ ឬអង្គហេតុប៉ៃលិនទី១ ព្រោះរឿងដដែលនេះក្រុមទាំង៣នាក់ បានយកឯកសារប៉ៃលិនដដែល សកម្មភាពដដែល យកតួនាទីជាអភិបាលរងខេត្ត ដើម្បីឲ្យអភិបាលខេត្តនានា ដូចជា ស្ទឹងត្រែង ព្រះវិហារ ប៉ៃលិន ជួយសម្របសម្រួលការងារទាំងខ្លួនមិនមានសិទ្ធិ ភារកិច្ច ហើយបានទឹកប្រាក់ពីចិនទី២ម្នាក់ទៀត លើផែនទីក្លែងក្លាយដដែល រហូតមកដល់ចិនទី២នោះបានប្រគល់លុយ ៨០ម៉ឺនដុល្លារគ្រប់ចំនួនតែម្តង។

២. បោកចិនទី១មិនអស់ចិត្តក៏ចូលដល់បោកចិនទី២ទៀត

អង្គហេតុទី២ ក្រុមគេទាំង៣នាក់បានរៀបចគម្រោងបោកចិនម្នាក់ទៀតក្នុងគម្រោងរ៉ែមាសខេត្តព្រះវិហារ ដែលមានតម្លៃលក់អាជ្ញាបណ្ណ ៥លានដុល្លារ ឲ្យមកចិនឈ្មោះ ផាន់ អ៊ីជុន ដែលជាមិត្តភ័ក្ររបស់ចិនទី១ខាងលើ។

ក្នុងគម្រោងទី២នេះអ្នករត់ការ ហ៊ាវ ខន ដែលជាមន្ត្រីយោធាបានអះអាងថា ខ្លួនជាម្ចាស់អាជ្ញាបណ្ណរ៉ែមាស៣០ហិកតា នៅភ្នំអន្លុង ខេត្តព្រះវិហារ ហើយខ្លួនបានពឹងឲ្យក្រុមហ៊ុនចិនមួយឈរឈ្មោះឲ្យខ្លួន។ ក្រុមទាំង៣នាក់ បានពិគ្រោះគ្នាត្រូវលក់អាជ្ញាបណ្ណនេះចំនួន៥លានដុល្លារទៅឱ្យចិន ហើយចិន​ក៏បាននាំវិស្វករចិនទៅជាមួយ និងបានយកថ្មជាច្រើនដុំទៅវិភាគនៅចិនដែលលទ្ធផលថាអត្រាមាសនៅក្នុងភ្នំថ្មនោះ មានកម្រិត ២,៦៤ក្រាម ក្នុង១តោនថ្ម ដែលចំនួននេះមិនអាចមានចំណេញទេ ក្នុងការធ្វើរ៉ែមាស ប៉ុន្តែក្រុមអ្នកទាំង៣ និងភាគីចិននៅគិតថា អត្រាមាសនៅជ្រៅជាងនេះអាចមានខ្ពស់ជាងនេះ។ វិស្វករសុំខួង៣រណ្តៅដើម្បីមើលថា ខ្សែមាសរត់ដូចម្តេច។ លោក ផាន់ អ៊ីជុន បានយល់ព្រមតម្លៃខួងក្នុងមួយរណ្តៅចំណាយ១០ម៉ឺនដុល្លារ ខួង៣រណ្តៅ៣០ម៉ឺនដុល្លារ ហើយហ៊ានកក់១,៥លានដុល្លារមុន នៅពេលបានខួង។

តែបញ្ហានោះគឺដោយទីតាំងនោះមានម្ចាស់អាជ្ញាបណ្ណហើយមិនអាចចូលទៅខួងបាន ពួកអ្នកបោកប្រាស់បានយកលេសថា ទីនោះជាទីតាំងយោធា ចាំយោធារើកន្លែងសិនទើបអាចចូលខួងបាន និងបង្វែរទៅអាជីវកម្មរុករកស្ពានដែលពួកគេបានបោកលុយពីចិនទី១ដោយសង្ឃឹមថាបានលុយដូចមុនទៀត ដោយប្រាប់ថាទីតាំងរ៉ែស្ពាន់នៅប៉ៃលិនត្រូវបានបានក្រសួងបញ្ឈប់ហើយដោយគ្មានលុយបង់បន្ត ហើយទីតាំងនោះក៏មានរ៉ែមាសដែរ និងត្រូវបង់លុយ៨០ម៉ឺនដុល្លារដើម្បីសុំអាជ្ញាប័ណ្ណ។

ACU ឱ្យដឹងថា៖ «ក្រោយពីមកពីខេត្តព្រះវិហារ ស្នាក់នៅភ្នំពេញបាន១សប្តាហ៍ ចិនទី២ និងវិស្វករឯកភាពទៅប៉ៃលិន មើលទីតាំងដែលចិនទី១ ដែលរត់ការមិនបានជោគជ៏យ។ ពេលទៅពីរ បី លើកដំបូងដែលមានអ្នកបកប្រែ, ចិន, អ្នករត់ការ ហ៊ាវ ខន ជួបឧបសគ្គច្រើនរដ្ឋអំណាចមិនស្វាគមន៍ អភិបាលរង ទិត វុទ្ធី បានប្រើតួនាទីតាមរយៈអភិបាលរងប៉ៃលិនមួយរូប ដើម្បីឲ្យអភិបាលខេត្តបានទទួលខ្លួន»។

ទៅលើកទី៤ ទើបបានជោគជ័យជួបអភិបាលខេត្តប៉ៃលិនហើយមានអ្នកសារព័ត៌មាន ទូរទស្សន៍ថតផ្សាយថែមទៀត ដែលធ្វើឲ្យភាគីចិនទុកចិត្តយ៉ាងខ្លាំង។ ដោយសារទុកចិត្តនេះហើយទើបលោក ផាន់ អ៊ីជុន បានប្រគល់លុយ៨០ម៉ឺនដុល្លារពេញមិនចាំបាច់បង់៥០%មុនដូចភាគីចិនទី១ ដែលជាមិត្តភ័ក្តគាត់ទេ។

៣. សន្និដ្ឋាន និងឃុំខ្លួន

ជារួមក្នុងករណីបោកប្រាស់ទាំង៣នេះ អភិបាលរងខេត្តកំពង់ស្ពឺលោក ទិត វុទ្ធី អ្នករត់ការជារវសេនីយ៍ត្រីយោធា ហ៊ាវ ខន និងអ្នកបកប្រែចិនឈ្មោះ អ៊ីង សារឿន បានបោកលុយ​ពីចិនបានរហូតដល់ ១,២លានដុល្លារ។ ដោយក្នុងនោះអ្នករត់ការឈ្មោះ ហ៊ាវ ខន ទទួលបានលុយ១៤ម៉ឺនដុល្លារ ក្រៅពីនោះ១លាន៦ម៉ឺនដុល្លារបានទៅលើ ទិត វុទ្ធី និង អ៊ឹង សារឿន។

ក្រោយឃាត់ខ្លួន និងសួរចម្លើយជនទាំងបីនាក់នេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺនៅថ្ងៃទី៩ ខែមីនានិងត្រូវបានចៅក្រមស៊ើបសួរបាន សម្រេចឃុំខ្លួនជនត្រូវចោទទាំង០៣ នាក់ ខាងលើជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៨ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម