ព័ត៌មានជាតិ
ក្រុមហ៊ុនឥណ្ឌា ចិន វៀតណាម ទទួលបានដីសម្បទានវិនិយោគក្នុងខេត្តរតនគិរី
បើតាមមន្ទីរព័ត៌មានខេត្តរតនគិរី មានក្រុមហ៊ុនបរទេសចំនួន ១៧ ទទួលបានដីសម្បទានសេដ្ឋកិច្ចសម្រាប់វិនិយោគក្នុងខេត្តរតនគិរី។
មន្ទីរព័ត៌មានខេត្តរតនគិរី បានគូសបញ្ជាក់ថា ក្រុមហ៊ុនបរទេសដែលទទួលបានដីសម្បទានសេដ្ឋកិច្ចសម្រាប់វិនិយោគក្នុងខេត្តរតនគិរី ក្នុងនោះមានក្រុមហ៊ុនវៀតណាមចំនួន ១៣ ក្រុមហ៊ុនចិនចំនួន ០៣ និងក្រុមហ៊ុនឥណ្ឌាចំនួន ០១។ ក្រៅពីក្រុមហ៊ុនបរទេស ក៏មានក្រុមហ៊ុនក្នុងស្រុកចំនួន ១០ ដែលទទួលបានដីវិនិយោគក្នុងខេត្តលើផ្ទៃដីសរុបចំនួន ១៤៦ ៣៦៦ ហិកតា ដោយផ្តោតលើការដាំដុះដំណាំកសិកម្ម កសិ-ឧស្សាហកម្ម និងចិញ្ចឹមគោសាច់។


ខេត្តរតនគិរីបានដាក់ចេញទិសដៅជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ដោយផ្តល់ជាអាទិភាពលើវិស័យសំខាន់ៗ។ អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំខេត្តរតនគិរីកំពុងខិតខំអនុវត្តការងារសំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ អាជ្ញាធរខេត្តបានដាក់ចេញទិសដៅជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍ដោយផ្តល់ជាអាទិភាពលើវិស័យសំខាន់ៗមួយចំនួនរួមមាន៖ កសិកម្ម កសិពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំបណ្តុះបណ្តាល ធនធានមនុស្ស ការថែទាំសុខមាលភាព ទេសចរណ៍និងអគ្គិសនី។
ជាក់ស្តែងវិស័យកសិកម្ម មានការអភិវឌ្ឍន៍និងរីកចម្រើនជាបន្តបន្ទាប់ ដែលធានាបាននូវការផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់ និងសល់សម្រាប់ការនាំចេញផងដែរ។ ក្រៅពីនេះខេត្តនៅបានជម្រុញនិងលើកទឹកចិត្តដល់វិស័យឯកជនក៏ដូចជាក្រុមហ៊ុនវិនិយោគជាច្រើនឲ្យមកបណ្តាក់ទុនរកស៊ីរនៅក្នុងខេត្ត។


បច្ចុប្បន្នខេត្តរតនគិរីមានក្រុមហ៊ុនចំនួន ១៣៦ សាខាក្រុមហ៊ុនចំនួន ៤៦ និងសហគ្រាសឯកបុគ្គលមានចំនួន ៦០។ ក្រៅពីនេះនៅមានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ២៧ ដែលមានទាំងបរទេសនិងក្នុងស្រុក ដែលវិនិយោគលើកាដាំដុះដំណាំកសិកម្ម កសិ-ឧស្សាហកម្ម និងចិញ្ចឹមគោសាច់៕
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


