ព័ត៌មានជាតិ
កោះច្រែង មានរមណីយដ្ឋានកែច្នៃមួយទើបបង្កើតថ្មី មានកន្លែងកម្សាន្តចម្រុះ ទាក់ទាញទេសចរឆ្ងាយជិតទៅកម្សាន្តឥតដាច់
កោះច្រែង ដែលមានទីតាំងលាតសន្ធឹងនៅកណ្តាលទន្លេមេគង្គ ក្នុងឃុំកោះច្រែង ស្រុកចិត្តបុរី ខេត្តក្រចេះ មានរមណីយដ្ឋានទេសចរណ៍ថ្មីមួយទៀតទើបបង្កើតឡើងដែលមានឈ្មោះថា សួនសុបិន្ត។
សួនសុបិន្តជាគោលដៅអេកូទេសចណ៍ដ៏មានសក្តានុពលថ្មីមួយផ្សេងទៀត ក្រៅពីតំបន់អេកូទេសចរណ៍នានាដែលមានស្រាប់នៅខេត្តក្រចេះ ដែលនឹអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលលេងខេត្តក្រចេះកាន់តែច្រេីន ជាពិសេសនាឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។



ថ្វីត្បិតតែរមណីយដ្ឋានទេសចរណ៍នេះមិនទាន់បានចុះបញ្ជីជាផ្លូវការនៅមន្ទីរទេសរណ៍ខេត្តក្តី ប៉ុន្តែទីតាំងនោះបានក្លាយជាកន្លែងលំហែមួយដ៏ពេញនិយមនៅថ្ងៃចុងសប្តាហ៍និងថ្ងៃបុណ្យទាន។
អ្នកស្រី សាន ថានី ម្ចាស់សួនសុបិន្តកោះច្រែងបានរៀបរាប់ថា ផ្តើមចេញពីអាជីវកម្មបែបគ្រួសារ និងការស្រលាញ់បរិស្ថាន អ្នកស្រីនិងគ្រួសារក៏បានរៀបចំជាហាងកាហ្វេ និងសួនកំសាន្ដនេះឡេីងក្នុងដេីមឆ្នាំ២០២៤ ដេីម្បីបម្រើសេវាកម្ម ម្ហូបអាហារ ជាមួយនឹងកាហ្វេដ៏ឈ្ងុយឆ្ងាញ់ អមទៅដោយសួនផ្កាចម្រុះពណ៍ មានស្ពានឆ្លងវាងស្រែមានរូបរាងបត់បែន និងកន្លែងថតរូបស្អាតៗ អមទៅដោយវាលស្រែចម្ការចម្រុះពណ៌ទៅតាមរដូវកាល។



ម្ចាស់រមណីយដ្ឋាននេះបានរៀបរាប់បន្តថា ថ្មីៗនេះអ្នកស្រីបានរៀបចំជាអាហារដ្ឋានលេីទឹក ស្ពានបណ្តែតទឹក កញ្ជុះបណ្តែតទឹក ដែលអ្នកទេសចរអាចមកញាំអាហារគយគន់ទស្សនាសម្រស់ធម្មជាតិ អមដោយឆ្នេរខ្សាច់សក្បោះ និងទឹកទន្លេថ្លាយង់នារដូវប្រាំង ពិសេសអ្នកទេសចរក៏អាចជួលកាណូតទេសចរណ៍ជិះឆ្លងពីត្រេីយម្ខាងទៅម្ខាងបានផងដែរ។
អ្នកស្រីបានសម្ដែងក្ដីសប្បាយរីករាយជាខ្លាំង បន្ទាប់ពីមានទេសចរមកលេងកំសាន្ដច្រេីនកុះករ ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល បុណ្យចូលឆ្នាំចិន និងថ្ងៃបុណ្យសិទ្ធនារី ហេីយអ្នកស្រីសង្ឈឹមយ៉ាងម៉ុតមាំថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ នឹងមានអ្នកទេចរចូលមកលេងកាន់តែច្រេីនបន្ថែមទៀត៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


