Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ង្រឹងការផ្តល់សេវា និងពន្យល់ពីអត្ថប្រយោជន៍ ប.ស.ស

បានផុស

នៅ

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមណ្ឌលសុខភាព ឱ្យពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេស ការខិតខំពន្យល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណសមធម៌សុខាភិបាល និងប.ស.ស ដោយត្រូវធានាបានូវគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ចំពោះគ្រប់អ្នកជំងឺ។ លោកបានលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ និងតាមដានកិច្ចការងារនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីជំរុញ និងកែលម្អបន្ថែមទៀត ប្រកបដោយសា្មរតីបុរេសកម្ម។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ និងការណែនាំ នូវចំណុចសំខាន់ៗមួយចំនួន រួមមាន ការបម្រើសេវាសុខភាពបឋម ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ការយកចិត្តទុកដាក់ពង្រឹង និងលើកកម្ពស់វិស័យឯកជនឱ្យបានកាន់តែល្អប្រសើរ។

ទន្ទឹមនឹងនេះ លោកបានលើកអំពីផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០២៤-២០២៨ សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា និងកិច្ចការអភិវឌ្ឍនូវមន្ទីរពេទ្យបង្អែកស្រុក ទាំង២ កម្រិត (CPA1 និង CPA 2) ដើម្បីបង្កើន និងជំរុញប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរនៅនឹងកន្លែង។

លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារដោយ យកចិត្តទុកដាក់ខ្ពស់ ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ព្រមទាំងបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់លើការងារផ្តល់សេវាសុខភាព ជាមួយស្មារតីទទួលខុសត្រូវ ដោយជំរុញការអភិវឌ្ឍន៍លើធនធានមនុស្ស អោយកាន់តែរីកចម្រើន និងប្រកបដោយនវានុវត្តន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម