ព័ត៌មានជាតិ
កាន់ទ្វាររបងផ្ទះលេងដួលរលំសង្កត់ស្លាប់ក្មេងស្រីម្នាក់ និង៣នាក់ទៀតរងរបួស
ក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានស្លាប់ពេលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងក្មេងប្រុសស្រី៣នាក់ទៀតរងរបួសស្រាល ខណៈដែលនាំគ្នាតោងលេងទ្វាររបងដែកហើយបណ្តាលរលំសង្កត់ពីលើ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសាច់ញាតិក្មេងស្រីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសស្រីរងគ្រោះខាងលើបាននាំគ្នាលេងនៅក្បែររបង ហើយបានឡើងតោងលេងបណ្តាលឲ្យទ្វាររបងរលំសង្កត់ទាំង៤នាក់ រងរបួសធ្ងន់ម្នាក់ស្រាល៣នាក់ ប៉ុន្តែជាអកុសលក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត នៅតាមផ្លូវពេលដែលក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ។

ប្រភពបានបន្តទៀតថា ក្មេងស្រីដែលបានស្លាប់ក្នុងហេតុការណ៍រលំទ្វារបងសង្កត់លើ នោះមានឈ្មោះ ឃិន ធីតា ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ឪពុកឈ្មោះ ឆាយ ចាន់លី អាយុ៣៩ឆ្នាំ មុខរបរលក់ពងមាន់ ម្ដាយឈ្មោះ ប្រាក់ ស៊ីនួន អាយុ៣៧ឆ្នាំ មុខរបររោងចក្ររស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (ស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ) ។
បច្ចុប្បន្នសពក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងគ្រោះកំពុងសម្រាកព្យាបាល ៕
អត្ថបទ ៖ ភក្ដី


-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


