ព័ត៌មានជាតិ
បិទផ្សារពង្រក្នុងខេត្តកំពង់ឆ្នាំង ខណៈអ្នកពាក់ព័ន្ធបុគ្គលឆ្លងកូវីដ កើនឡើងដល់ ១១ នាក់
រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចស្តីពីការបិទការចេញ-ចូលជាបណ្តោះអាសន្នក្នុងផ្សារពង្រ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ខណៈអ្នកពាក់ព័ន្ធនឹងបុគ្គលតេស្តវិជ្ជមានកូវីដ១៩ កើនឡើងដល់ ១១ នាក់។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយ លោក អម សុភា អភិបាលរងខេត្ត បានដឹកនាំមន្ត្រីសុខាភិបាលខេត្ត និងសមត្ថកិច្ចចម្រុះ ចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ឋនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយបុរសជាប្ដីនិងប្រពន្ធ២នាក់ មានវិជ្ជមានកូវីដ១៩ ដើម្បីធ្វើសំណាក។

លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានបញ្ជាក់ទៀតថា តាមការស្រាវជ្រាវ គឺនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ប្ដីប្រពន្ធ២នាក់ រស់នៅភ្នំពេញ ដែលមានវិជ្ជាមានកូវីដ១៩ បានមកស៊ីផឹកជាមួយ នឹងមនុស្សជាង២០នាក់ទៀត នៅផ្ទះលោក ឈួរ យូ នៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ដូច្នេះអ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលទាំងអស់ សមត្ថកិច្ចនិងក្រុមការងារ ត្រូវបន្តស្រាវជ្រាវរកជាបន្តទៀត ដើម្បីនាំពួកគាត់មកធ្វើសំណាកតេស្តជំងឺកូវីដ១៩៕

អានសេចក្តី សម្រេចរដ្ឋបាលខេត្ត៖



-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


