ព័ត៌មានជាតិ
ប៉ូលីស . ប៉េអឹម នឹងចាប់ខ្លួនមនុស្សដែលដើរបំផុសអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងកូវីដ១៩
លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារបានលើកឡើងក្នុងបណ្តាញសង្គមនៅព្រឹកនេះថា ប៉ូលីសនិងប៉េអឹម នឹងចាប់ខ្លួនមនុស្សដែលដើរបំផុសអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងកូវីដ១៩។
លោកបានបន្តថា «សូមបងប្អូនជួយថតរូបនិងប្ដឹងប៉ូលីសជាបន្ទាន់បើឃើញនរណាម្នាក់បំផុសអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំងកូវីដ១៩»។

លោកបានបន្តទៀតថា ការវែកមុខនិងចាប់ខ្លួនមនុស្សដែលបំផុសគេកុំឲ្យចាក់វ៉ាក់សាំងកូវីដ១៩ គឺបានបុណ្យច្រើន និងរួចផុតពីគ្រោះថ្នាក់នៃជំងឺកូវីដ១គ្រួសារ។
លោក ហេង សួរ បានអំពាវនាវដល់បងប្អូនកម្មករនិងជនរួមជាតិរួមគ្នាចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា ព្រោះថាការចាក់វ៉ាក់សាំងការពារកូវីដ១៩ គឺជាគន្លឹះក្នុងការការពារអាយុជីវិតរបស់បងប្អូន និងក្រុមគ្រួសារនិងចាក់វ៉ាក់សាំងការពារកូវីដ គឺជាផ្លូវតែមួយគត់ដែលឲ្យយើងអាចចេញធ្វើការ រកស៊ី និងជួបជុំគ្នាដោយសុវត្ថិភាពជាងមុន។
លោកបានបន្ថែមថា ជនដែលឃោសនាបំផុសបំផុលអ្នកដទៃកុំឲ្យចាក់វ៉ាក់សាំង នឹងទទួលទណ្ឌកម្ម និងបាបកម្មយ៉ាងធ្ងន់ធ្ងរពីអាជ្ញាធរ និងមហាជន អំពើបាបនេះអាចឲ្យអ្នកចុះនរក។
លោកបានបញ្ជាក់ថា «សូមបងប្អូនជឿជាក់លើវិទ្យាសាស្ត្រនិងវ៉ាក់សាំងគ្រប់ប្រភេទដែលរាជរដ្ឋាភិបាល បានខិតខំស្វែងរកមក ខ្ញុំនិងមិត្តភ័ក្ដិបានចាក់វ៉ាក់សាំងទាំងនោះរួចហើយនិងមិនឃើញមានផលប៉ះពាល់អ្វីដល់សុខភាពយើងខ្ញុំទេ!»

ទន្ទឹមនឹងនេះ សូមបងប្អូននៅតាមរោងចក្ររាយការណ៍ជូនរដ្ឋបាលរោងចក្រជាបន្ទាន់ ប្រសិនជាឃើញឬស្តាប់ឮអ្នកណាម្នាក់ឃោសនាបំផុសកុំឲ្យចាក់វ៉ាក់សាំងកូវីដនិងសូមថ្នាក់ដឹកនាំសហជីពទាំងអស់មេត្តាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តនិងបំផុសឲ្យបងប្អូនកម្មករចូលរួមចាក់វ៉ាក់សាំងការពារកូវីដ១៩ទាំងអស់គ្នា៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៩ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


