ព័ត៌មានជាតិ
ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីនៅតែមានកំណើនទោះស្ថិតក្រោមបរិបទកូវីដ១៩
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសសិង្ហបុរី នៅតែមានកំណើន និងមានស្ថិរភាពបើទោះបីជាស្ថិតក្នុងដំណាកកាលនៃការរីករាលដាលជំងឺកូវីដ១៩។
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងថា ទំហំណាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសិង្ហបុរី មានប្រមាណ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ វិស័យវិនិយោគនៅតែមានការកើនឡើង។

លោក កុយ គួង ប្រាប់បន្ទាប់ពីបញ្ចប់ជំនួបរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសសឹង្ហបុរី នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។
បើតាមអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ភាគីទាំងពីរយល់ឃើញថា កម្ពុជា និងសិង្ហបុរីនៅមានសក្តានុពលជាច្រើនទៀត ដែលជំរុញអោយវិស័យពាណិជ្ជកម្ម មានការកើនឡើងបន្ថែមទៀត។

ដូច្នេះភាគីទាំងពីរបានពិភាក្សាគ្នា រិះរកមធ្យោបាយយ៉ាងណាឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ មានការកើនឡើងបន្ថែមទៀត។
ដោយឡែកវិស័យវិនិយោគ ក៏បានកើនឡើងផងដែរពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅឆ្នាំ២០២០ ខណៈដែលពិភពលោកកំពុងតែទទួលរងការវាយលុកដោយជំងឺកូវីដ១៩នោះ ការវិនិយោគរវាងប្រទេសទាំងពីរ ក៏បានកើនឡើងផងដែរ។ ដោយក្នុងនោះ នៅឆ្នាំ២០១៩ មានប្រមាណជាង១០លានដុល្លារប៉ុណ្ណោះ តែចូលមួយឆ្នាំ២០២០ មានប្រមាណជិត៤៨លានដុល្លារ៕
អត្ថបទ៖កោះកែវ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៧ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


