Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យរដ្ឋចំនួន២ ទទួលបានទឹកអាល់កុល​១៥០០​​លីត្រ ពីសប្បុរសជនសម្រាប់ប្រើប្រាស់តាមតម្រូវការ

បានផុស

នៅ

មន្ទីរពេទ្យ កុមាជាតិ និងមន្ទីរពេទ្យគន្ធបុប្ផា បានទទួលនូវអំណោយសប្បុរសធម៌ពីសិប្បកម្មក្រុមហ៊ុន ដាវី ស៊ីអេច ជាសម្ភារៈអនាម័យអាល់កុល ១៥០០លីត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រគល់ជូននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០៥នេះ ដោយមន្ទីរពេទ្យ កុមាជាតិ ទទួលបានអាល់កុលចំនួន ៧៥០លីត្រ និងមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានចំនួន ៧៥០លីត្រ ដើម្បីសម្រាប់ប្រើប្រាស់ក្នុងតម្រូវការរបស់មន្ទីរពេទ្យ។

តំណាងក្រុមហ៊ុន បានថ្លែងអំណរអរគុណ និងកោតសរសើរចំពោះគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតទាំងអស់ដែលកំពុងថែរក្សាព្យាបាលអ្នកជំងឺ ដោយសេចក្តីស្រលាញ់បរិសុទ្ធ ការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ពួកគាត់ ដោយគ្មានការស្ទាក់ស្ទើរ។ បន្ថែមទៀតនោះ តំណាងសិប្បកម្មក្រុមហ៊ុន សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀតដល់មន្ទីរពេទ្យផ្សេងៗទៀត។

ក្នុងឱកាសនោះ តំណាងមន្ទីរពេទ្យកុមាជាតិ និងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើការ ក្នុងមន្ទីរពេទ្យទាំងមូល និងទុកប្រើប្រាស់នៅពេលណាដែលមានជំងឺរាតត្បាតនៃជំងឺឆ្លងផ្សេងៗ ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម