ព័ត៌មានជាតិ
ស្នងការរាជធានីច្រានចោលព័ត៌មានថា សមត្ថកិច្ចផាកពិន័យអ្នកបើកបរម៉ូតូមិនពាក់ម៉ាស់ចំនួន២០ម៉ឺនរៀល
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះវីដេអូរបស់បុរស់ម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលបានចែកចាយជាបន្តបន្ទាប់លើបណ្តាញសង្គមហ្វេសប៊ុក ដោយបាននិយាយថា សមត្ថកិច្ចបានធ្វើការផាកពិន័យប្រជាពលរដ្ឋបើកបរម៉ូតូតាមផ្លូវដែលមិនពាក់ម៉ាស់ចំនួន ២០ម៉ឺនរៀល នេះគឺជាការចុះផ្សាយខុសពីការពិតទាំងស្រុង ដែលអាចធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចមុខផ្សារអូឬស្សី សមត្ថកិច្ចចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការផាកពិន័យបុរសម្នាក់ដែលបើកបរម៉ូតូដោយមិនមានពាក់មួកសុវត្ថិភាព គឺមិនមានការផាកពិន័យ ដោយមិនពាក់ម៉ាស់ឡើយ។
សមត្ថកិច្ចគ្រាន់តែធ្វើការណែនាំ អប់រំគាត់ឲ្យបានយល់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ ដោយបានប្រាប់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវត្រូវតែពាក់ម៉ាស់ជាប្រចាំ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ។
ពាក់ករណីនេះ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវ និងស្វែងរកម្ចាស់វីដេអូនេះ ដើម្បីចូលខ្លួនមកបំភ្លឺពីការផ្សាយខុសពីការពិតនេះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


