សេដ្ឋកិច្ច
រដ្ឋាភិបាលចិនប្រគល់អំណោយកញ្ចប់ Panda ឆ្នាំ២០២៥ ដល់កម្ពុជាដើម្បីអភិវឌ្ឍជនបទ
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ រដ្ឋាភិបាលចិនតាមរយៈឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាលោក វ៉ាង វិនពីន បានប្រគល់អំណោយកញ្ចប់ Panda ឆ្នាំ២០២៥ ដល់កម្ពុជា ដើម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជូនដល់សិស្សានុសិស្សនៅតាមសាលាចំនួន ១២៨ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន ១២ ផ្សេងទៀត។

តាមរយៈអំណោយដ៏ថ្លៃថ្លានេះឆ្លុះបញ្ចាំងនូវការបន្តរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងស្មារតីមនុស្សធម៌ ពិសេសសមានចិត្តស្រឡាញ់រាប់អាន ខ្វល់ខ្វាយ និងជួយទំនុកបម្រុងពីសំណាក់ប្រជាជន និងរដ្ឋាភិបាលចិន ចំពោះប្រទេស និងប្រជាជនកម្ពុជា។
ក្នុងឱកាសនោះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយទ្រទ្រង់ដល់ការស្តារ និងអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ និងតែងតែគាំទ្រដល់ការពង្រឹងសន្តិភាព និងឯករាជ្យភាពរបស់កម្ពុជា ក្នុងរយៈពេលកន្លងមក។

ជាក់ស្តែង អំណោយសប្បុរសពីមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ក្នុងថ្ងៃនេះ ដែលរួមមាន កាតាប Panda ចំនួន ២១,៦០០ កញ្ចប់ និង កង់ចំនួន២,៥០០គ្រឿង ពិតជាមានអត្ថន័យសំខាន់មិនត្រឹមតែជាសម្ភារៈសិក្សា និងមធ្យោបាយធ្វើដំណើរទៅសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមចំណែកមួយក្នុងការកសាងមូលធនមនុស្ស លើកកម្ពស់សមភាពសង្គម និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ និងជាពិសេសសម្រេចឱ្យបាននូវទស្សនវិស័យអភិវឌ្ឍជាតិរយៈពេលវែង សំដៅឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ការកសាងធនធានមនុស្សចំណាយពេលយូរអង្វែង ហើយជាកត្តាកំណត់អនាគតប្រទេសជាតិ ដូចនេះរាល់ការប្រឹងប្រែងក្នុងការកសាងធនធានមនុស្ស គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ហើយយើងទាំងអស់គ្នាត្រូវគោរព និងឱ្យតម្លៃខ្ពស់ចំពោះដៃគូដែលបានផ្តល់ការសហការក្នុងវិស័យនេះ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា កិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ក៏នឹងចូលរួមចំណែកឆ្លើយតបនឹងការអនុវត្តតាម គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព ដែលសុទ្ធសឹងតែជាគោលដៅស្នូលនៃការអភិវឌ្ឍជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជារួមចំណែកបន្ថែមសន្ទុះថ្មីទៀតដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយភាពបើកចំហ ផលប្រយោជន៍រួមគ្នា និងចីរភាព ដោយយកប្រជាជនជាអាទិភាពស្នូល។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត Wang Wenbin បានមានប្រសាសន៍ថា យើងអាចឃើញយ៉ាងជាក់ច្បាស់ថា ទំនាក់ទំនងកម្ពុជា–ចិន គឺជាទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ ដែលមិនត្រឹមតែស្ថិតនៅកម្រិតនយោបាយ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនកម្ពុជាផងដែរ។
ក្នុងនោះ ផ្លែផ្កានៃកិច្ចសហការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ដោយមាន មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដើរតួនាទីជាអ្នកសម្របសម្រួលយ៉ាងសកម្ម គឺជាសក្ខីភាពមួយនៃការផ្សារភ្ជាប់បេះដូងនៃប្រជាជនយើងទាំងពីរ។

លោក វ៉ាង វិនពីន បានសង្កត់ធ្ងន់ថា «ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិលបន្តកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយស្ថានទូតចិនប្រចាំកម្ពុជា មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និងមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ និងមូលនិធិសង្គមស៊ីវិលផ្សេងៗទៀត ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពយូរអង្វែងរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


