Connect with us

ព័ត៌មានជាតិ

ក្រសួងសង្គមកិច្ច គ្រោងបើកវគ្គបណ្ដុះបណ្ដាលជំនាញម៉ាស្សា និងស្ប៉ាកម្រិតអាស៊ាន ដល់ជនមានពិការភាពភ្នែក

បានផុស

នៅ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួងទេសចរណ៍ គ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលវិក្រឹត្យការដល់ជនមានពិការភាពភ្នែក លើជំនាញម៉ាស្សា និងស្ប៉ា កម្រិតអាស៊ាន ដើម្បីបំប៉នសមត្ថភាពបន្ថែមដល់ជនមានពិការភាពភ្នែកប្រកបមុខរបរផ្នែកម៉ាស្សា នៅសមាគមសំនៀងជនពិការឱ្យពួកគាត់មានជំនាញច្បាស់លាស់ស្របតាមស្ដង់ដា និងឱកាសទទួលបានការងារនៅតាមបណ្ដាលប្រទេសក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់របស់ លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសជួបសំណេះសំណាលជាមួយជនមានពិការភាពភ្នែក ប្រកបមុខរបរផ្នែកម៉ាស្សាដៃទេព នៅមន្ទីរសង្គមកិច្ចខេត្តសៀមរាប នាថ្ងៃទី២៩ ខែមេសា ដោយមានការចូលរួមពី លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

លោក ចាប តូ មានប្រសាសន៍ថា ដើម្បីជំរុញការយកចិត្តទុកដាក់ចំពោះបងប្អូនជាជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងបង្កើតគោលនយោបាយ យន្តការច្បាប់នានាជាច្រើន ដើម្បីជួយសម្រួលដល់ជីវភាពជនមានពិការភាព ដូចជាផ្ដល់បណ្ណមូលនិធិសមធម៌សុខាភិបាល កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការស្នើសុំសេវាសុខាភិបាលដោយឥតគិតថ្លៃ ការបង្កើតបេឡាជាតិអតីតយុទ្ធជន ជាពិសេសផ្ដល់នូវកម្មវិធីនានាពាក់ព័ន្ធជំនាញវិជ្ជាជីវៈ ដើម្បីឱ្យពួកគាត់មានការងារ មុខរបរ ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

សូមជម្រាបថា ក្នុងឱកាសនោះ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានផ្ដល់អំណោយដល់ជនមានពិការភាពភ្នែកប្រកបមុខរបរផ្នែកម៉ាស្សាដៃទេព ចំនួន ២២នាក់ ដោយក្នុងម្នាក់ទទួលបាន អង្ករ ១០គីឡូ  ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ១កេស សារុង១ ឈើច្រត់១ និងថវិកា ៥០ ០០០រៀល។

បើតាមលោក គង់ សំអឿន ប្រធានមន្ទីរសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឱ្យដឹងថា ជនពិការភាពផ្នែកកាយសម្បទា ពិការញ្ញាណដឹង ពិការសតិបញ្ញា ពិការផ្លូវចិត្ត និងពិការផ្សេងៗទៀត នៅទូទាំងខេត្តសៀមរាប មានចំនួន ១៨ ៩៣៨នាក់ ក្នុងនោះជនមានពិការភាពចំនួន ២ ៦៥១នាក់ ទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមផងដែរ៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ទំពាំងព្រិច​ដល់​រដូវ​សំបូរ មួយ​គីឡូ​អាច​លក់បានតម្លៃ ៦ ពាន់រៀលតាមទីផ្សារសព្វថ្ងៃ

ជីវិតកម្សាន្ដ៨ នាទីutes មុន

នេនទុំ ស្ញើចសរសើរកូនខ្មែរទី១ បំផុសផ្ទាំងគំនូរល្ខោនស្រមោលស្បែកធំនៅលើជញ្ជាំង នាទីក្រុងស៊ីដនី

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្រ្តីជាន់ខ្ពស់មហាផ្ទៃ ព្រមានចាត់វិធានការផ្លូវច្បាប់ ករណីជនមួយក្តាប់តូចប្រើឈ្មោះថា នៅពីក្រោយការឈូសឆាយព្រៃលិចទឹក

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ប្រាក់ចំណូលសុទ្ធរបស់ TotalEnergies ធ្លាក់ចុះ ពេលតម្លៃប្រេងចុះខ្សោយ

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល៖ ឆ្មប ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការជួយសង្រ្គោះ និងថែទាំសុខភាពមាតា ទារក និងកុមារ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្វាយកែវ​ល្មៀត​គ្មាន​ទីផ្សារ ធ្វើ​ឱ្យ​ពលរដ្ឋ​ចាក់ចោល​រាប់តោន

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវ​អាជ្ញាធរ​ថៃ​​ហាម​ឃាត់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងមុខងារ នឹងចាប់ដៃអង្គភាពប្រឆាំងអំពើពុករលួយ បង្ក្រាបជនស៊ីឈ្នួលរត់ការ​ចូល​ក្របខណ្ឌ​រដ្ឋ

សន្តិសុខសង្គម២១ ម៉ោង មុន

អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ករណី​ចែកចាយ​គ្រឿងញៀន​១៥៩ កញ្ចប់ និង​ដកហូត​វត្ថុតាង​មួយចំនួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្ត​កំពត​ជាប់​សមុទ្រ ដែក​ឆក់​ទាក់ទាញវិនិយោគិន មាន​ផែ​ទឹកជ្រៅ ផែ​​ទេសចរណ៍​​អន្តរជាតិ តំបន់​សេដ្ឋកិច្ច​ពិសេស​​ជាច្រើន​កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម