ព័ត៌មានជាតិ
លោក អ៊ុន សម្បត្តិ៖ បច្ចុប្បន្នជនមានពិការភាព ទទួលបានការយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន
លោក អ៊ុន សម្បត្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា បច្ចុប្បន្នជនពិការ មិនត្រូវបានគេរើសអើង និងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ប្រកបដោយសមភាព និងបរិយាបន្ន ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព។ លោកបានលើកឡើងបែបនេះ ក្នុងវគ្គបណ្តុះបណ្តាលស្តីពីហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណ: ងាយស្រួលសម្រាប់ជនពិការភាព និងបរិយាបន្នពិការភាពដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើមី្បសិក្សាស្វែងយល់អំពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការភាព ជូនដល់សមាជិកសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដើមី្បយកទៅអនុវត្តក្នុងស្ថាប័នខ្លួន និងជំរុញការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ក្នុងការបញ្ជ្រាបការងារជនពិការភាព ក្នុងផែនការសកម្មភាពតាមមន្ទីរ និងវិស័យរៀងៗខ្លួន។
លោកអគ្គលេខាធិការ បានបញ្ជាក់ថា ក្នុងពេលកន្លងមកនៅតាមបណ្តាខេត្តមួយចំនួន មានអភិបាលរងខេត្ត ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបង្កលក្ខណៈងាយស្រួលលើការងារនេះ។ ដោយឡែក បញ្ហាជនពិការភាពក្នុងពេលកន្លងទៅ រដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ព្រមទាំងមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក បានសម្រួលជនពិការភាព ដោយបានយកចិត្តទុកដាក់យ៉ាងខ្លាំង សំខាន់លើការសម្រុះសម្រួល បម្រើការងារនៅតាម រោងចក្រ ក្រុមហ៊ុន សហគ្រាស និងអង្គភាពផងដែរ។

លោកអគ្គលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសកម្មភាពរបស់រដ្ឋបាលខេត្តសៀមរាប លើការងារយកចិត្តទុក ដាក់ ក្នុងការបម្រើដល់ជនពិការភាព ដែលបានមកធ្វើកាទំនាក់ទំនងការងារ នៅតាមមន្ទីរ អង្គភាព ដោយបានបង្កលក្ខណៈងាយស្រួល នូវផ្លូវជម្រៀលសម្រាប់ជនពិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអគ្គលេខាធិការដ្ឋាន សមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត និងអង្គការដៃគូរ ដែលបានយកចិត្តគិតគួរពីសុខទុក្ខរបស់ជនពិការ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
លោក អ៊ុន សម្បត្តិ បានធ្វើការផ្តាំផ្ញើ ដល់សិក្ខាកាម ដែលជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាមន្ត្រីបង្កោល មកពីបណ្តាមន្ទីរ អង្គភាព និងគ្រឹះស្ថាន ត្រូវយកចិត្តទុកដាក់ សិក្សាស្វែងយល់ ក្នុងវគ្គបណ្តុះបណ្តាល ដែលជាទុនដើមី្បយកទៅអនុវត្តក្នុងស្ថាប័នខ្លួន និងជំរុញការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ក្នុងការបញ្ជ្រាបការងារជនពិការភាព ក្នុងផែនការសកម្មភាពតាមមន្ទីរ និង វិស័យរៀងៗខ្លួន។

ចំណែក លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា គោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។ លោកថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានផ្តោតនូវឧត្តមគតិ និងអាទិភាព ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសជនមានពិការភាព ដើមី្បឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងមានចំណូលខ្ពស់ឆ្នាំ២០៥០។
លោកបញ្ជាក់ទៀតថា ខេត្តសៀមរាប មានក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានវិស័យឯកជន ដែលមានបុគ្គលិក កម្មករបម្រើការពី ១០០នាក់ឡើង ដោយមានការជ្រើសរើសជនពិការចូលបម្រើការងារ ដោយកំណត់ស្ថាប័នរដ្ឋ ២% និងវិស័យឯកជន ១%៕


ដោយ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ