ព័ត៌មានជាតិ
ថៅកែ ឬ ម្ចាស់សហគ្រាស ត្រូវមានកាតព្វកិច្ចចុះបញ្ជីបុគ្គលិក កម្មករ និងបង់ភាគទានជាមួយ ប.ស.ស
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ថៅកែ ឬ ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ចចុះបញ្ជីបុគ្គលិក ឬ កម្មករ-និយោជិតរបស់ខ្លួនជាមួយ ប.ស.ស និងបង់ភាគទានជូនពួកគាត់ទៅលើរបបសន្តិសុខសង្គមផងដែរ។

លោកបណ្ឌិត បានពន្យល់ថា ក្នុងនោះ ថៅកែ ឬ ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវបង់ភាគទានជូនបុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួនទៅលើ ✅ ផ្នែកថែទាំសុខភាព ✅ ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន បង់ ៤ ភាគរយ ក្នុងនោះមានការចូលរួមរវាងថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ២ ភាគរយ និងសាមីខ្លួនផ្ទាល់ ២ ភាគរយ។

លោកបណ្ឌិត បានបន្តទៀតថា ✨សម្រាប់កម្មករ-និយោជិត បុគ្គលិក ឬ អ្នកបម្រើក្នុងផ្ទះ ដែលបានកំពុងបម្រើការឱ្យនិយោជក (ថៅកែ) ឬ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងម្ចាស់ផ្ទះទាំងអស់ ដែលបានចុះបញ្ជិកាជាមួយ ប.ស.ស និងបានបង់ភាគទានប្រចាំខែមក ប.ស.ស ហើយបានស្នើសុំប័ណ្ណ ប.ស.ស រួចរាល់ នោះពួកគាត់នឹងមានសិទ្ធិប្រើប្រាស់សេវានៅមន្ទីរពេទ្យដៃគូ ប.ស.ស ដោយឥតគិតថ្លៃ ដែលជាការជួយកាត់បន្ថយចំណាយរបស់សាមីខ្លួន រួមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពី ប.ស.ស ផងដែរ។

លោកបណ្ឌិត បានអំពាវនាវដល់ថៅកែ ឬ ម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងអស់ ដែលមានបុគ្គលិក និងកម្មករ-និយោជិត ចាប់ពី ១ នាក់ ឡើងទៅ ចូលរួមបំពេញកាតព្វកិច្ចនេះ ដើម្បីគាំពារបុគ្គលិក និងកម្មករ-និយោជិតរបស់ខ្លួន។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា គិតមកត្រឹមខែមេសា ឆ្នាំ ២០២៥ នេះ សមាជិក ប.ស.ស បានកើនឡើងដល់ ៣ ០៦០ ៣៩២ នាក់ ស្រី ១ ៦៨៦ ៨៨៧ នាក់ ក្នុងនោះ បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈចំនួន ៥០៨ ៦៦៩ នាក់ ស្រី ១៥០ ៩០៨ នាក់ បុគ្គលស្ថិតក្នុងវិស័យឯកជន ចំនួន ១ ៨៦៦ ១២២ នាក់ ស្រី ១ ១២៤ ៨០១ នាក់ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៨ ៥៤៦ នាក់ ស្រី ៣០៣ ៤១៩ នាក់ និងអ្នកក្នុងបន្ទុក ១៨៧ ០៥៥ នាក់ ស្រី ១០៧ ៧៥៩ នាក់៕
អត្ថបទ ៖ សំអឿន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១៧ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


