ព័ត៌មានជាតិ
ពិធីក្រុងពាលីជួសជុលដំបូលវិហារ វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ នៅស្រុកកំពង់ត្រឡាច
នារសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បាន អញ្ជើញ ជា អធិបតី ភាព ក្នុង ពិធីប្រុងពលីបើកការដ្ឋានជួសជុលដំបូលវិហារវត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ស្ថិត នៅ ភូមិ អ្នក តាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។

ពិធីក្រុងពាលីនេះ មានការអញ្ជើញចូលរួមពីលោក ជាង សិឡាសុមាឫទ្ធិវង្ស អនុរដ្ឋលេខាធិការ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និង មន្ត្រី រាជការ នៃនាយកដ្ឋាន គាំពារ និង អភិរក្ស សំណង់ បុរាណ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងឯកឧត្ដមលោកជំទាវ លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកកំពង់ត្រឡាច សមាជិកក្រុមប្រឹក្សាខេត្ត កំពង់ឆ្នាំង លោក ប្រធានក្រុមប្រឹក្សា ស្រុកកំពង់ត្រឡាច លោកអភិបាល នៃ គណៈអភិបាល ស្រុក កំពង់ត្រឡាច លោក លោកស្រី មន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ព្រមទាំង លោកតា លោកយាយ ពុទ្ធបរិស័ទ ចំណុះជេីងវត្ត។

សូមបញ្ជាក់ផងដែរថា វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលេី ជាវត្តបុរាណមួយក្នុងចំណោមវត្ត បុរាណ ជាច្រើនក្នុងខេត្តកំពង់ឆ្នាំង ដែលមានព្រះវិហារមួយ កសាងឡើងរវាងដេីមសតវត្សរ៍ ទី២០ នៃគ.ស.។

នាពេលបច្ចុប្បន្ននេះ ព្រះវិហារមានសភាពចាស់ទ្រុឌទ្រោម ផ្នែកដំបូលជញ្ជាំងសសរ និង ជាពិសេស គំនូរ បុរាណ នៅក្នុងព្រះវិហារយ៉ាងខ្លាំង។ ក្រោមជំនួយឧបត្ថម្ភជួសជុល របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងឆ្នាំ២០២៥នេះបានរៀបចំជួសជុលផ្នែកដំបូលព្រះវិហារ ឱ្យមានភាពរឹងមាំ ឡើង វិញ ដោយមន្ត្រីជំនាញនៃនាយកដ្ឋាន គាំពារ និង អភិរក្សសំណង់បុរាណ ដោយចាប់ផ្ដើម ពីសបា្តហ៍ ទី២ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ចប់គម្រោង៕
អត្ថបទ ៖ លោក នាង សុវណ្ណតារ៉ា












-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


