ព័ត៌មានជាតិ
ចំណីអាហារ និងការរៀបចំនៅផ្លូវថ្មើរជើងកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍
ផ្លូវថ្មើរជើង(Walk Street) បើទោះបីនៅសប្តាហ៍នេះ មិនមានការបន្ថែមការសម្តែងសិល្បៈប្រពៃណីក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិនៅតែសម្រុកទៅដើរលែងកម្សាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយជាមួយនឹងចំណីអាហារ ត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

នារាត្រីថ្ងៃសៅរ៍ ទី១៧ឧសភា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី អមដំណើរដោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបបានអញ្ជើញចុះត្រួតពិនិត្យ និងដើរលេងកម្សាន្តនៅលើផ្លូវថ្មើរជើង(Walk Street)នេះផងដែរ។ ការអញ្ជើញចុះត្រួតពិនិត្យ និងដើរលេងកម្សាន្តនៅលើផ្លូវថ្មើរជើង(Walk Street) ពីសំណាក់លោក ឃួង ស្រេង គឺដើម្បីជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅទីតាំងនេះឱ្យកាន់តែល្អប្រសើរ ជាមួយនឹងការរិះរកចំណុចបំពេញបន្ថែម បើទោះបីផ្លូវថ្មើរជើង(Walk Street) ទទួលការពេញនិយមពីប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិហើយក្តី។

ពាក់ព័ន្ធនឹងផ្លូវថ្មើរជើង(Walk Street) នេះ បើតាមសំណេរក្នុងបណ្តាញហ្វេសបុករបស់លោក ឃួង ស្រេង បានសរសេរថា ចំណីអាហារ និងការរៀបចំនៅផ្លូវថ្មើរជើង(Walk Street) កាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។ ក្រោយការបើកឱ្យដំណើរការផ្លូវថ្មើរជើង (Walk Street) ទទួលបានប្រជាប្រិយ៍ភាពយ៉ាងខ្លាំង រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមួយនេះ ជាប់ចំណាក់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជា«ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី»៕
អត្ថបទ៖ ស្រីរ័ត្ន





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


