ព័ត៌មានជាតិ
សប្បុរសជនបន្តឧបត្ថម្ភថវិកា និងសម្ភារៈ ដល់សមាគម TYDA ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជ: អាហារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមក ដែលការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាក់ស្តែង លោកជំទាវ ប្រុក រតនៈ អគ្គនាយិកា ក្រុមហ៊ុន CAMKO TOP DISTRIBUTOR CO., LTD ឧបត្ថម្ភថវិកា ១០,០០០ដុល្លារ លោក តុង យូ និងភរិយា ឧបត្ថម្ភថវិកា ៥,០០០ដុល្លារ លោក ឈាង វណ្ណា និងភរិយា ឧបត្ថម្ភថវិកា ចំនួន ៥,០០០ដុល្លារ លោកឧកញ៉ា ឡេង ប្រុស និងលោកជំទាវ ឧបត្ថម្ភថវិកា ៣,០០០ដុល្លារ លោកឧកញ៉ា ឡេង និមល និងលោកជំទាវ ឧបត្ថម្ភថវិកា ២,០០០ដុល្លារ ក្រុមហ៊ុន ម៉ូតូ Royal Enfield Cambodia ឧបត្ថម្ភ បាយសាច់មាន់ ចំនួន១០០ប្រអប់ កាហ្វេអាម៉ាហ្សូនសាខា ជា ស៊ីម សាមគ្គី ឧបត្ថម្ភ ភេសជ្ជៈ ចំនួន ២២០កែវ ហាង Truedan Cambodia ឧបត្ថម្ភភេសជ្ជៈ ចំនួន ២២០កែវ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ឧបត្ថម្ភភេសជ្ជៈ Sprite ចំណុះ ១,៥លីត្រ ចំនួន ១,០០០យួរ។
ជាមួយគ្នានោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជជ (TYDA) បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ ផងដែរ។
សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធ ក្នុងការចុះយកសំណាក និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ៕
អត្ថបទ៖ កោះកែវ





-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


