ព័ត៌មានជាតិ
ក្រោយឃាត់ខ្លួនស្ត្រីម្នាក់ជាមួយថ្នាំញៀនជាង៥គីឡូ កម្លាំងអាវុធហត្ថខេត្តតាកែវបន្តឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត
ខេត្តតាកែវ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនជាង៥គីឡូក្រាមកាលពីពេលថ្មីៗនេះ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការពន្លាតដែនសមត្ថកិច្ចទៅកាន់រាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំដូងរាជធានីភ្នំពេញ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

ជនសង្ស័យទាំង២នាក់នោះមាន ទី១ឈ្មោះ ឡុង សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ ឃាត់នៅចំណុចលើផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២ឈ្មោះ ឡុង សុខណា ភេទស្រី អាយុ៣១ឆ្នាំ ឃាត់នៅចំណុចផ្លូវ១៦៦ ក្បែរផ្សារអូឬស្សី សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បន្ទាប់ពីឃាត់ខ្លួនកម្លាំងជំនាញចម្រុះបាននាំជនសង្ស័យទាំងពីរនាក់ទៅឆែកឆេរផ្ទះលេខ១៤៨ ផ្លូវ១២២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានដកហូតវត្ថុតាងដកហូតរួមមាន ថ្នាំគ្រាប់ពណ៌បៃតងខ្ចី សង្ស័យជាសារធាតុញៀនចំនួន១៥គ្រាប់ ក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ សង្ស័យជាគ្រឿងញៀន ម៉ូតូ២គ្រឿង រថយន្ត១គ្រឿងម៉ាកBMW ពណ៌ស ស្លាកលេខ ខ.ភ.ម ០២:៤៧៥០ ព្រមទាំងឧបករណ៍ប្រើប្រាស់ និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


