ព័ត៌មានជាតិ
ពលរដ្ឋចាត់ទុកផ្លូវថ្មើរជើង គឺជាបុណ្យអុំទូកនាចុងសប្តាហ៍
ប្រជាពលរដ្ឋជាច្រើនបានចាត់ទុក ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គឺជាបុណ្យអុំទូកនាចុងសប្តាហ៍នៅរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ ការហៅខាងលើនេះកើតមានឡើងនៅពេលដែលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយ៍ភាពកាន់តែខ្លាំងឡើងដែលល្បីរហូតដល់ក្រៅប្រទេសតាមរយៈប្រពន្ធ័ផ្សព្វផ្សាយធំៗលើពិភពលោក។

រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅពេលចំនួនប្រជាពលរដ្ឋនៅផ្លូវថ្មើរជើង (Walk Street) កើនឡើងឥតឈប់ឈរ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៅផ្លូវថ្មើរជើង (Walk Street) នាព្រឹកថ្ងៃទី២៣ឧសភា ឆ្នាំ២០២៥នៅសាលារាជធានីភ្នំពេញកន្លងទៅ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងហើយថា ឥឡូវនេះចំនួនប្រជាពលរដ្ឋមកលេងកំសាន្តនៅផ្លូវថ្មើរជើងកាន់តែកើនឡើងក៏កើតមានបញ្ហាខ្វះចន្លោះខ្លះ បញ្ហាការលក់ដូរ បញ្ហាចំណត និងបញ្ហា បរិស្ថានត្រូវតែធ្វើការកែលម្អរ។ ក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញតែងយកចិត្តទុកដាក់ទៅលើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅផ្លូវថ្មើរជើង (Walk Street) ហើយការសំអាតសំរាម ,ការកំណត់ចំនួនស៊ីក្លូឱ្យចូលផ្លូវថ្មើរជើងតែ១៤គ្រឿងក្នុងមួយថ្ងៃ(សៅរ៍ និងអាទិត្យ) ជាដើម។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងពីការរៀបចំពិធីបើកជាផ្លូវការ(ឆ្នាំទេសចរណ៍កម្ពុជា.ចិន២០២៥) ដែលគ្រោងធ្វើឡើងពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៥ខាងមុខនេះ ដែលក្នុងនោះនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទី២៤ និង២៥ ឧសភាព្រឹត្តិការណ៍នេះនឹងមានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នាកម្ពុជា.ចិនសំរាប់មហាជនទស្សនានៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត តាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេចតុមុខ (Walk Street)៕
អត្ថបទ៖ ស្រីរ័ត្ន







-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


