ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តចូឡាណាំដូ ពិភាក្សាគ្នា ដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅកូរ៉េ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក គីម យ៉ុងរុក Kim Yung rok អភិបាលខេត្ត Jeollannam .do បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្មនៅសាធារណរដ្ឋកូរ៉េ ជាមួយនឹងការពិភាក្សាលើការងារចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុង នៃខេត្ត Jeollanam-do ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត។

ការជួបពិភាក្សា និងជំនួបសំដែងការគួរសមរវាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយ លោក គីម យ៉ុងរុក Kim Yung rok បានធ្វើឡើងកាលពីរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នៅសាលារាជធានីភ្នំពេញ។

នាឱកាសនោះ លោក ឃួង ស្រេង បានជម្រាបជូនភ្ញៀវពីការវិវឌ្ឍន៍រីកចម្រើនរបស់រាជធានីភ្នំពេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការកោតសរសើរ និងអបអរសាទរពីកម្រិតជាតិ និងអន្តរជាតិ ក្រោយកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

លោក ឃួង ស្រេង បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត Jeollanam do ក៏ដូចជាសាធារណរដ្ឋកូរ៉េទាំងមូល ដែលបានទទួលយកពលករកម្ពុជាទៅធ្វើការនៅប្រទេសកូរ៉េជាង ៤៦ ០០០ នាក់។

ជាមួយនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអបអរសាទរ លោក Lee Jae myung ដែលទើបបានជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃសាធារណៈកូរ៉េ ហើយសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកអភិបាលខេត្ត Jeollanam do រាជធានីភ្នំពេញ នាពេលនេះ នឹងជួយជំរុញឱ្យក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េ មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀតនៅពេលកម្ពុជាមានច្បាប់វិនិយោគប្រកបដោយការអនុគ្រោះ។

ជាការឆ្លើយតប លោក គីម យ៉ុងរុក Kim yung rok មានប្រសាសន៍កោតសរសើរ លោក ឃួង ស្រេង ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ពិតជាបានខិតខំអភិវឌ្ឍន៍រាជធានីភ្នំពេញ ឱ្យរីកចម្រើនលឿន និងឆាប់រហ័ស។

ជាមួយគ្នានោះដែរ លោកអភិបាលរាជធានីភ្នំពេញ លើកឡើងថា នឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងខេត្ត Jeollanam do បន្ថែម លើទីក្រុងចំនួន ៣ របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត៕
អត្ថបទ ៖ ស្រីរ័ត្ន




-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


