ព័ត៌មានជាតិ
បញ្ហាព្រំដែនកម្ពុជា-ថៃ៖ សម្តេច ស ខេង ប្រាប់ទៅកងទ័ពទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានលើកទឹកចិត្ត និងផ្តាំផ្ញើទៅកាន់កងទ័ពទាំងអស់ថា នៅក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ គឺកងទ័ពទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេច ស ខេង បានលើកឡើងបែបនេះក្នុងពេលអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

«ដោយស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមឲ្យ មេបញ្ជាការ ក៏ដូចជាកងកម្លាំងថ្នាក់ក្រោមគ្រប់ប្រភេទទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការសម្រេចនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី»។ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់បែបនេះពេលអញ្ជើញចុះសួរសុខទុក្ខ នៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន រួមមានបញ្ជាការដ្ឋាន វរៈសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៧ ស្រុកសំពៅលូន, បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥៣ ស្រុកកំរៀង, បញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ ៥២ ស្រុកសំឡូត និងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត។

សម្ដេចក្រឡាហោម បានកោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដី និងរក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះ សម្តេចក្រឡាហោមក៏បានក្រើនរំលឹកដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់បន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសគឺត្រូវគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការណែនាំ របស់ថ្នាក់ដឹកនាំតាមអង្គភាព។ សម្ដេចក្រឡាហោម និងគណៈប្រតិភូ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់កងកម្លាំងគ្រប់អង្គភាពទាំងនោះផងដែរ។

គួររំលេចជូនថា ក្នុងពេលកម្ពុជាកំពុងមានបញ្ហាជាមួយថៃ និងក្នុងពេលកងទ័ពប្រទេសទាំង២កំពុងប្រឈមមុខដាក់គ្នានៅជួរមុខ ក្រៅពីសម្តេចក្រឡាហោម ស ខេង ក៏មានថ្នាក់ដឹកនាំ និងមន្រ្តីគ្រាក់ៗជាបន្តបន្ទាប់បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ពកម្ពុជា។ ក្នុងនោះ រួមមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង, ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តម ស សុខា, ឯកឧត្តម សាយ សំអាល់,ឯកឧត្តម ហេង សួរ ជាដើម។ វត្តមានរបស់ថ្នាក់ដឹកនាំទាំងនេះ គឺជាការផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងដល់កងទ័ពកម្ពុជាដែលកំពុងតៀមលក្ខណៈការពារទឹកដី។ មិនតែប៉ុណ្ណោះ ក៏ជាការបង្ហាញដល់កងទ័ពទាំងអស់គ្នាថា ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជានៅជាមួយកងទ័ព និងគាំទ្រកងទ័ពជានិច្ចក្នុងការវាយកម្ទេចសត្រូវដែលចង់ឈ្លានពានទឹកដីកម្ពុជា៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


