ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ទៀ សីហា ថា ទោះបីខ្មែរមិនមានយន្តហោះចម្បាំង តែមានសព្វាវុធទំនើបៗការពារទឹកដីមិនខ្វះទេ
នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានទម្លាយថា ទោះបីជាកម្ពុជាមិនមានយន្តច្បាំង ឬនាវាចម្បាំង ប៉ុន្តែកម្ពុជាមានសព្វាវុធទំនើបៗ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការដែនអធិបតេយ្យជាតិ ករណីមានការឈ្លានពានពីបរទេស។ លោកបានអះអាងបែបនេះ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការឡើងកម្តៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈភាគីថៃ បានបង្អួតសាច់ដុំដោយបញ្ចេញយន្តហោះ និងនាវាចម្បាំង មានទាំងលើអាកាស ទឹក និងផ្លូវគោក។

នាពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅខេត្តត្បូងឃ្មុំ លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ មានប្រសាសន៍ថា ចំពេលស្ថានការណ៍ជម្លោះជាមួយកម្ពុជា ភាគីថៃ បានបង្ហោះកាំជ្រួច បង្ហោះសព្វាវុធមិនថាដែនអាកាស នាវាចម្បាំង យន្តហោះចម្បាំង កាំភ្លើងធំ មានទាំងផ្លូវគោក ទឹក អាកាស សព្វគ្រប់បែបយ៉ាង។
ជាការឆ្លើយតបទៅការបង្អួតសព្វាវុធរបស់ភាគីថៃ នាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងថា ចុះខ្មែរមានអី?
ថ្លែងក្នុងទឹកមុខមុតមាំ លោកបញ្ជាក់ថា៖« ខ្មែរមិនមានយន្តហោះចម្បាំង មិនមាននាវាចម្បាំងនោះទេ ដោយសារតែខ្មែរបំពេញសមត្ថភាពដើម្បីការពារប្រទេស ប៉ុន្តែខ្មែរមានកាំភ្លើងបាញ់ការពារអាកាស កាំភ្លើងបាញ់រថក្រោះ ហើយខ្មែរក៏មានកាំភ្លើងបាញ់នៅជួរមុខឆ្នេរសមុទ្រដែរ»។

លោកបន្ថែមថា ខ្មែរបានសហការជាមួយភាគីមិត្តមួយចំនួន ក្នុងការលើកតម្កើងសមត្ថភាពយោធានា ត្រឹមការពារប្រទេស ដាច់ខាតត្រឹមការពារប្រទេស មិនមានតម្កើងសព្វាវុធក្នុងការឈ្លានពានគេនោះទេ។ លោកផ្តាំទៀតថា៖« កុំភ័យខ្ញុំគ្មានយន្តចម្បាំងទៅដល់បាងកកទេ ខ្ញុំមិនហ៊ានលើកឡើងដូចមេរងភូមិភាគ២ថា តែមួយភ្លែតគេវៃដល់ភ្នំពេញទេ ខ្ញុំអត់មានលទ្ធភាពដល់អ្នកឯងទេ»។

លើសពីនេះ លោកដាក់ជាចម្ងល់គំនិតផ្ទាល់ខ្លួនថា មិនដឹងជាភាពចៃដន្យឬយ៉ាងម៉េចទេ ឱ្យតែរាជរដ្ឋាភិបាលថៃផ្លាស់ប្តូរថ្នាក់ដឹកនាំ គឺយើងមានបញ្ហាព្រំដែនជាមួយគ្នារហូត។ លោកថា៖«ប្រហែលជាការចៃដន្យ ឱ្យតែគណបក្សនេះ គណបក្សនោះ ឡើងកាន់អំណាចនៅថៃ ឱ្យតែមានការផ្លាស់ប្តូរគឺយើងតែងតែមានបញ្ហាព្រំដែនរហូត តែដល់ពេលការដឹកនាំគេស្រុះស្រួលទៅ យើងក៏ស្រួល ព្រំដែនក៏ស្រួល អត់មានបញ្ហាអីទាំងអស់»។

បើតាមលោករដ្ឋមន្រ្តីក្រសួងការពារជាតិ ដើមហេតុដែលនាំឱ្យមានជម្លោះព្រំដែនឡើងកម្តៅដល់បច្ចុប្បន្ននេះ កើតឡើងបន្ទាប់ពីភាគីថៃមិនសូវពេញចិត្តនឹងប្រជាជនកម្ពុជាដែលបានទៅឡើងច្រៀងនៅប្រាសាទតាមាន់ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២៥ ។ ជាក់ស្តែងតំបន់នេះ ភាគីទាំងពីរកន្លងបានស្រុះស្រួលគ្នាអនុញ្ញាតឱ្យប្រជាជនកម្ពុជា និងថៃ ចូលទៅទស្សនា និងច្រៀងចម្រៀងជាតិបាន ហើយកន្លងមកក៏មានជនជាតិថៃឡើងច្រៀងចម្រៀងជាតិផងដែរ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


