ព័ត៌មានជាតិ
ការបរិច្ចាគឈាមលើកទី១៥ របស់ឯកឧត្តម ហ៊ុន ម៉ានី មានអត្ថន័យរំលឹកពីការលះបង់របស់សម្តេចតេជោ ក្នុងឱកាសខួប៤៨ នៃការចាកចេញរបស់សម្តេចឆ្ពោះទៅកាន់ការស្វែងរកការសង្រ្គោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍
ការបរិច្ចាគឈាមលើកទី១៥ របស់ឯកឧត្តម ហ៊ុន ម៉ានី មានអត្ថន័យរំលឹកពីការលះបង់របស់សម្តេចតេជោ ក្នុងឱកាសខួប៤៨ នៃការចាកចេញរបស់សម្តេចឆ្ពោះទៅកាន់ការស្វែងរកការសង្រ្គោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដែលបានប្រពឹត្តទៅនៅសួនច្បារខាងជើងព្រះអង្គចេក ព្រះអង្គចម ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥។

ឯកឧត្តមបានមានប្រសាសន៍ថា ថ្ងៃនេះត្រូវជាខួបទី៤៨ នៃការចាកចេញរបស់ពុក ដើម្បីទៅស្វែងរកការសង្រ្គោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍ ឃ្លាតឆ្ងាយពីម៉ែ និងក្រុមគ្រួសារនៅពេលនោះ ដោយយកអាយុជីវិតធ្វើជាដើមទុន ខ្ញុំបានមកចូលរួមបរិច្ចាគឈាម ជាមួយយុទ្ធនាការ «យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត» ដែលសហការរៀបចំដោយរដ្ឋបាលខេត្តសៀមរាប មជ្ឈមណ្ឌជាតិផ្តល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នៅខេត្តសៀមរាប ដែលជាការបរិច្ចាគ លើកទី ១៥ របស់ខ្ញុំ។ ឈាមមានសារៈសំខាន់សម្រាប់សង្រ្គោះជីវិត មិនថាអ្នកជំងឺដែលត្រូវការវះកាត់ អ្នករងរបួសដែលត្រូវការឈាម និងស្រ្តីឆ្លងទន្លេដែលបាត់បង់ឈាម ហើយដែលមានតម្រូវការជារៀងរាល់ថ្ងៃ។

ទន្ទឹមនឹងនេះ ឯកឧត្តមសូមលើកទឹកចិត្ត ក៏ដូចជាអំពាវនាវដល់ពុកម៉ែ អ៊ុ ពូមីង បងប្អូនទាំងអស់សូមចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម។ នេះជាអំពើជាកុសលមួយដ៏មានតម្លៃ ដែលបានមគ្គផលខ្ពស់ណាស់ មិនថាយើងមានជំនឿសាសនាណាទេ។ ម្យ៉ាងទៀត នៅពេលបងប្អូនបរិច្ចាគឈាម បងប្អូននឹងនឹកឃើញដល់សមាជិកគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់យើង ប្រសិនបើអ្នកត្រូវការឈាមនោះជាពួកគាត់វិញ តើអារម្មណ៍របស់ក្រុមគ្រួសារដែលកំពុងស្រែកដង្ហោយហៅរកជំនួយនោះយ៉ាងណា៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


