ព័ត៌មានជាតិ
សម្តេចធិបតី បញ្ជាក់ជាថ្មីថា កម្ពុជាជាកន្លែងដែលអ្នកវិនិយោគទុកចិត្តបាន និងទទួលបានអត្ថប្រយោជន៍ជាច្រើន
ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ គម្រោងវិនិយោគចំនួន ២៩០ គម្រោងត្រូវបានអនុវត្តម័តក្នុងទុនវិនិយោគ ៤ ២០០ លានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ កើនឡើង ១៣៧ គម្រោង ស្មើនឹង ៩០ % ខណៈទុនវិនិយោគកើនឡើង ១,៤ ពាន់លានដុល្លារ ស្មើនឹង ៥២%។

នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវបាននាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងឱ្យដឹង នាឱកាសអញ្ជើញជាធិបតីភាព ក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គី នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ។
ដោយឡែកសម្រាប់វិស័យទេសចរណ៍ ក្នុងរយៈពេល ៥ខែឆ្នាំនេះ ទេសចរណ៍អន្តរជាតិបានកើនប្រមាណ ១១,៧ % ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ សម្តេចបញ្ជាក់ថា៖«ទាំងអស់នេះបានបង្ហាញអំពីការទុកចិត្តទៅលើស្ថិរភាព និងលំនឹងសេដ្ឋកិច្ចរបស់កម្ពុជា សេដ្ឋកិច្ចសង្គម សន្តិសុខសង្គម ដែលធានាបាននូវសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ»។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តថែទាំ ការពារថែរក្សាសន្តិភាពពេញលេញ ទោះក្នុងតម្លៃណាក៏ដោយ ។ សម្តេចធិបតីអះអាងថា៖« មិនតែប៉ុណ្ណោះ កម្ពុជាក៏ជាកន្លែងមួយដែលអ្នកវិនិយោគទាំងអស់នៅលើពិភពអាចរាប់ថា ទន្ទឹមនឹងការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាព រាជរដ្ឋាភិបាលបន្តគិតគូរ និងយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍន៍ធនធាន ពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលនឹងជួយគាំទ្រដល់ផលិតកម្មនានា បានយ៉ាងសកម្ម និងប្រសិទ្ធភាព»។
ក្នុងនោះកម្ពុជាមានទីផ្សារអាស៊ាន ដែលមានប្រជាជនជាង ៦៦២ លាននាក់ ហើយកម្ពុជាក៏ជាទីផ្សារនៃបណ្តាប្រទេស ជាសមាជិក RCEP ដែលមានប្រជាជនសរុបប្រមាណ ២,៣ ពាន់លាននាក់។ ជាមួយនឹងបរិយាកាសដ៏អំណោយផលនេះ រាជរដ្ឋាភិបាលក៏បានខិតខំពង្រឹងនូវបរិយាកាស ធុរកិច្ចនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបាននូវស្ថិរភាព ក៏ដូចជាលំនឹងនៃការវិនិយោគ និងការការពារផលប្រយោជន៍ផ្សេងៗរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស។

ក្នុងន័យនេះ រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើនបន្ថែមទៀត ក្នុងការទាក់ទាញ និងថែរក្សាការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ សម្តេចធិបតី លើកទឹកចិត្តបណ្តាវិនិយោគិនជាតិ អន្តរជាតិ ជាពិសេសភ្ញៀវបរទេសថ្មីៗ សូមសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់កិច្ចសហការវិនិយោគ ពីព្រោះថារាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរខ្ពស់ចំពោះវិនិយោគិនគ្រប់រូបដោយគ្មានការរើសអើង។ សម្តេចក៏បានសម្តែងការសាទរចំពោះភាពរីកចម្រើនរបស់បណ្តារោងចក្រ សហគ្រាស ដែលបានបណ្តាក់ទុននៅកម្ពុជា។
លើសពីនេះ សម្តេចធិបតី បញ្ជាក់ថា៖« ទោះបីជាកម្ពុជាកំពុងកើតមានបញ្ហាខ្លះជាមួយប្រទេសថៃ តាមព្រំដែនក៏ដោយ តែរដ្ឋាភិបាល នឹងខិតខំរកដំណោះស្រាយលើបញ្ហាទាំងនេះ ពិសេសគឺការធានានូវសន្តិភាព សន្តិសុខ និងស្ថិរភាពរវាងប្រទេសទាំងពីរ កម្ពុជា និងថៃ»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


