ព័ត៌មានជាតិ
ទោះមានបញ្ហាតាមព្រំដែន តែសម្ដេចធិបតី ថា នឹងព្យាយាមរកដំណោះស្រាយសមស្របសម្រាប់អ្នកវិនិយោគ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិយាយថា រដ្ឋាភិបាលកម្ពុជា នឹងព្យាយាមរកដំណោះស្រាយសមស្របសម្រាប់អ្នកវិនិយោគ ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងកើតមានបញ្ហាខ្លះៗនៅតាមតំបន់ព្រំដែនជាមួយនឹងប្រទេសថៃ។ សម្ដេច សន្យាថា នឹងធានារក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ។

ថ្លែងពីពិធីសំណេះសំណាលជាមួយសមាគមសម្ព័ន្ធអ្នកវិនិយោគកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា «បើទោះជាមានបញ្ហាខ្លះៗនៅព្រំដែនកំពុងតែកើតមាន រាជរដ្ឋាភិបាល ក៏នឹងប្ដេជ្ញាចិត្តក្នុងការធានានូវការរកដំណោះស្រាយឱ្យបាននៅក្នុងកិច្ចការងារពាក់ព័ន្ធនឹងព្រំដែននេះ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសទាំងពីរ ក៏ដូចជាប្រទេសក្នុងតំបន់»។

សម្ដេចធិបតី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តថែរក្សា និងការពារឱ្យបានពេញលេញនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។ ទន្ទឹមនឹងការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាព សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៅកាន់អ្នកវិនិយោគពីការបន្តគិតគូ និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងការអភិវឌ្ឍធនធានពលកម្មវ័យក្មេងប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ក៏ដូចជាលក្ខខណ្ឌលើកទឹកចិត្តផ្សេងៗទៀតដល់អ្នកវិនិយោគ ដែលនឹងជួយគាំទ្រផលិតកម្មនានាកាន់តែប្រសិទ្ធភាព។

ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី រំពឹងថា អ្នកវិនិយោគនឹងបន្តការវិនិយោគនៅកម្ពុជា ហើយសម្រាប់អ្នកវិនិយោគថ្មីដែលទើបមកស្វែងរកឱកាសវិនិយោគ ក៏សង្ឃឹមថា នឹងអាចជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគ និងតភ្ជាប់នូវខ្សែច្រវាក់ផលិតកម្មរវាងកម្ពុជា និងបណ្ដាប្រទេសនានាលើពិភពលោកបន្ថែមផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


