ព័ត៌មានជាតិ
ខេត្តស្វាយរៀងប្រកាសបិទទីតាំង៧កន្លែងបន្ថែមទៀតពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ ចំនួន១០នាក់
រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសបិទទីតាំងចំនួន៧កន្លែងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ចំនួន១០នាក់ចុងក្រោយនៅកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី៣១ ខែមីនា នេះបានឲ្យដឹងថា ទីតាំងចំនួន៧កន្លែងនោះរួមមានទី១.កាស៊ីណូបាវិតម៉ុកបាយ នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ទី២.គ្លីនិកសន្តិភាពថ្មី ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ទី៣.គ្លីនិកវេជ្ជបណ្ឌិតអ៊ឹបុត្រ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ទី៤.មន្ទីរសម្រាកព្យាបាល សុភ័ណ្ឌ អូរវ៉ាង ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ទី៥.ឱសថស្ថាន លី ហួរស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់ ទី៦.ហាងគុយទាវកំពតដួងចិត្ត ស្ថិតនៅភូមិបាវិតកណ្ដាល និងទី៧ទីតាំងផ្ទះជួលស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត។

រដ្ឋបាលខេត្តសូមធ្វើការអំពាវនាវដល់អ្នកដែលពាក់ព័ន្ធឬបានដឹងថា មានប៉ះពាល់ជាមួយអ្នកជំងឺទាំង១០នាក់និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ត្រូវធ្វើចត្តាឡិស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃប្រសិនបើមានការប្រែប្រួលសុខភាពត្រូវផ្ដល់ព័ត៌មានទៅឲ្យអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីក្រុមការងារចាត់ការបន្ត។
បើតាមរដ្ឋបាលខេត្តបានបញ្ជាក់ថា ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ចំនួន១០នខាងលើនោះដែររដ្ឋបាលខេត្តបានរកឃើញអ្នកជាប់ពាក់ព័ន្ធចំនួន២៥២នាក់ស្រី១១៤នាក់បានយកវត្ថុវិភាគសំណាក់ទៅធ្វើតេស្តនិងបានដាក់ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។
គួរបញ្ជាក់ថា ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈចំនួន២៨នាក់ក្នុងនោះមានអ្នកជាសះស្បើយចំនួន២នាក់និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៦នាក់៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


