ព័ត៌មានជាតិ
កម្ពុជា-អាមេរិក ពិភាក្សាជំហានបន្ទាប់ពង្រឹងទំនាក់ទំនងយោធាទ្វេភាគី ចំពេលមានភាពតានតឹងជម្លោះព្រំដែនកម្ពុជា-ថៃ
កម្ពុជា-សហរដ្ឋអាមេរិក បានពិភាក្សាជំហានបន្ទាប់ក្នុងការពង្រឹងទំនាក់ទំនងយោធាទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត ខណៈដែលរដ្ឋមន្រ្តីការពារជាតិអាមេរិក គ្រោងធ្វើទស្សនកិច្ចនៅកម្ពុជាឆាប់ៗខាងមុខនេះ គ្រាដែលកម្ពុជា-ថៃ កំពុងមានជម្លោះព្រំដែន។

កិច្ចពិភាក្សាពង្រឹងយោធានេះ ត្រូវបានលើកឡើងនាឱកាសលោក Andrew Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ ធ្វើទស្សនកិច្ច នៅកម្ពុជារយៈពេល ២ថ្ងៃ ថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ ២០២៥ និងមានកិច្ចប្រជុំប្រកបដោយការស្ថាបនា ជាមួយមន្រ្តីយោធា និងមន្រ្តីរដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ Byers បានជួបពិភាក្សជាមួយឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការនៃកងទ័ពជើងទឹកកម្ពុជា ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ឧត្តមសេនីយ៍ឯក សួន សំណាង ប្រធានក្រុមសម្របសម្រួលសហប្រតិបត្តិការយោធា និង ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត នាយកនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ។ លោកថែមទាំងបានជួបជាមួយលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីប្រកាសព័ត៌មានអាមេរិកបញ្ជាក់ថា៖«នៅក្នុងកិច្ចប្រជុំទាំងនោះ លោក Byers ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់កម្ពុជា បានពិភាក្សាអំពីជំហានបន្ទាប់ក្នុងការពង្រឹងទំនាក់ទំនងយោធា រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា បន្ទាប់ពីកិច្ចពិភាក្សារវាងមន្រ្តីនៃក្រសួងការពារជាតិអាមេរិក និងក្រសួងការពារជាតិកម្ពុជា នៅឯកិច្ចពិភាក្សា Shangri-La នាប្រទេសសិង្ហបូរី កាលពីខែមុន»។
ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីផែនការអនាគត សម្រាប់ទស្សនកិច្ចលោករដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជាដើម្បីមើលការចូលចតជាលើកដំបូង នៃនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែលត្រូវបានបើកឡើងវិញនៅឆ្នាំនេះ។ ស្ថានទូតអាមេរិកបញ្ជាក់ថា នេះគឺជាទស្សនកិច្ចប្រកបដោយផ្លែផ្កា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក្នុងវិស័យការពារជាតិ។

ឆ្លៀតក្នុងឱកាសនេះ លោកឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ Byers បានជួបជាមួយអតីតនិសិ្សតយោធា ដែលធ្លាប់ចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកជំនាញយោធានៅសហរដ្ឋអាមេរិក ហើយទស្សនាទីតាំងនានាក្នុងមូលដ្ឋានសមុទ្ររាម ដែលស្ថិតនៅឆ្នេរភាគខាងត្បូងនៃប្រទេសកម្ពុជា៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


