ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ថា នគរបាលប្រកៀកស្មាដ៏រឹងមាំជាមួយកងទ័ព ដើម្បីការពារអធិបតេយ្យជាតិ
នាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងកាលៈទេសៈកម្ពុជារងការប៉ុនប៉ងឈ្លានពានពីយោធាថៃ កងកម្លាំងនគរបាលជាតិបានចូលរួមគាំទ្រ និងប្រកៀកស្មាដ៏រឹងមាំជាមួយកម្លាំងកងទ័ព ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

ថ្លែងចេញពីពិធីប្រគល់សញ្ញាបត្រដល់សិស្ស និងនិស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីតួនាទីនិងភារកិច្ចយ៉ាងសំខាន់របស់កងកម្លាំងនគរបាលជាតិ ក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពក្នុងសង្គម។
ក្រៅពីការធានាសន្តិសុខផ្ទៃប្រទេស សម្ដេចធិបតី ក៏បានលើកឡើងពីចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ រវាងកងកម្លាំងនគរបាលជាតិជាមួយកម្លាំងកងទ័ព ដើម្បីការពារអធិបតេយ្យជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជាស្ថិតនៅក្នុងដំណាក់កាលដែលសភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងក្នុងដំណាក់កាលមានជម្លោះព្រំដែនជាមួយប្រទេសថៃ កម្លាំងនគរបាលការពារព្រំដែនបានចូលរួមគាំទ្រយ៉ាងសកម្ម និងកិច្ចសហការបានយ៉ាងល្អជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។

សម្ដេចធិបតី បានកោតសរសើរ និងការដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ជំនាន់ទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ភាពសុខសាន្ត និងសុខុមាលភាពជូនសង្គមជាតិទាំងមូល៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


