ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវរដ្ឋបាលពាក់ព័ន្ធក្តាប់ឲ្យបានចំនួនពលរដ្ឋត្រឡប់ពី ថៃ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតែតានតឹង
ឯកឧត្ដម ហ៊ុន ម៉ានី បានអំពាវនាវដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ សម្របសម្រួល និងក្តាប់ ឲ្យបាននូវចំនួនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតែតានតឹង។

ការអំពាវនាវនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្នុងខែមិថុនា នៅមន្ទីរគណបក្សខេត្ត កាលពីព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ជាពិសេសគណៈកម្មាធិការគណបក្សឃុំ សង្កាត់ និងគណៈកម្មាធិការសាខាបក្សភូមិ ដែលបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ស្របតាមប្រតិទិនសម្រាប់អនុវត្តការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោត។

ឯកឧត្ដម ហ៊ុន ម៉ានី បានយកឱកាស នៃកិច្ចប្រជុំ អបអរសាទរខួបលើកទី ៧៤ នៃថ្ងៃកំណើតគណបក្ស ដែលបានឆ្លុះបញ្ចាំងពីសកម្មភាព និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នាំមកសុខសន្តិភាព និងសាមគ្គីភាព។

ទន្ទឹមនេះ ឯកឧត្ដម ក៏បានចែករំលែកនូវសារដ៏មានអត្ថន័យរបស់ សម្តេចតេជោ ប្រធានគណបក្ស ជូនទៅកាន់អង្គប្រជុំផងដែរ។ ខ្លឹមសារ នៃសារនោះ សម្តេច បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការកសាងអំពើល្អរបស់មន្ត្រីគណបក្សជាមួយប្រជាជន ដែលនាំមកនូវជំនឿទុកចិត្ត ក៏ដូចជាយុទ្ធសាស្ត្រឈ្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ។ តាមរយៈសារនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកទឹកចិត្តឲ្យមន្ត្រីគណបក្សទាំងអស់ ប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ សាមគ្គីឯកភាពផ្ទៃក្នុង បម្រើ និងគិតគូរផលប្រយោជន៍ប្រជាជនជាធំ។

ជាមួយនេះ ស្ថិតក្នុងស្ថានភាព នៃការវិវត្តន៍ដ៏តានតឹង នៃបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ សម្របសម្រួល និងក្តាប់ ឲ្យបាននូវចំនួនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃវិញ និងត្រូវសហការជាមួយមន្ទីរការងារ ដើម្បីផ្តល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្មនៅតាមបណ្ដារោងចក្រ សហគ្រាស ក្នុងមូលដ្ឋានរបស់ខ្លួន៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


