ព័ត៌មានជាតិ
ក្រសួងអប់រំ ទម្លាក់កម្រងវិញ្ញាសាចាស់ៗសម្រាប់សិស្សថ្នាក់ទី១២ ធ្វើតេស្តសមត្ថភាពត្រៀមប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា បានផលិតជាវីដេអូមេរៀនគ្រប់កម្រិតថ្នាក់ និងបញ្ចូលកម្រងវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំមុនៗនៅក្នុងវេបសាយ សាលាឌីជីថល សម្រាប់ធ្វើតេស្តសមត្ថភាពសិស្សថ្នាក់ទី១២ ក៏ដូចជាលើកទឹកចិត្តឱ្យសិស្សធ្វើស្វ័យសិក្សាដោយខ្លួនឯងមុនប្រឡងបាក់ឌុប។

ការធ្វើតេស្តសមត្ថភាពនេះ ខណៈក្រសួងអប់រំ បានទម្លាក់វិញ្ញាសាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៨ សីហា ២០២៥ សម្រាប់ថ្នាក់វិទ្យាសាស្រ្ត៖ ប្រវត្តិវិទ្យា និងសម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម៖ ផែនដី និងបរិស្ថានវិទ្យា។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា ប្រាប់កម្ពុជាថ្មីថា ទាក់ទងនឹងការបំប៉នសមត្ថភាព ក្នុងការត្រៀមប្រឡងនេះ ក្រសួងបានថតជាវីដេអូគ្រប់មេរៀន និងគ្រប់កម្រិតថ្នាក់សម្រាប់ឱ្យប្អូនៗធ្វើស្វ័យសិក្សាដោយខ្លួនឯងនៅតាមថ្នាលបច្ចេកវិទ្យា ឬប្រព័ន្ធអនឡាញនានា ជាពិសេសក្នុងប្រព័ន្ធសាលាឌីជីថល ក៏ដូចជាក្នុងយូធូប (YouTube) របស់ក្រសួង។ លោកស្រីបន្តថា៖«ក្រៅពីនេះក្រសួងក៏បានរៀនចំជា App ដើម្បីឱ្យប្អូនៗអាចសាកល្បងធ្វើតេស្តសមត្ថភាពរបស់ខ្លួនក៏ដូចជាមានការផ្សព្វផ្សាយវាយតម្លៃនានា ដែលអាចទាញយកបានពីក្នុងថ្នាលសាលាឌីជីថល»។

សាលាឌីជីថល https://sala.moeys.gov.kh/kh ផលិតដោយក្រសួងអប់រំ យុវជន និងកីឡា ដែលជាថ្នាលវេបសាយនេះ បានបញ្ចូលមេរៀនសំខាន់ៗពាក់ព័ន្ធការប្រឡងបាក់ឌុប សៀវភៅជំនួយស្មារតី បណ្ណាល័យ និងប្រភេទសៀវភៅជាច្រើន។
ជាមួយគ្នានេះ លោកស្រី ឃួន វិច្ឆិកា លើកទឹកចិត្តសិស្សថ្នាក់ទី១២ បន្តខិតខំប្រឹងប្រែងសិក្សា ហើយស្វែងរកឯកសារដែលក្រសួងបោះពុម្ពរួចហើយទាក់ទងទៅនឹងវិញ្ញាសាចាស់ៗដែលធ្លាប់ចេញកន្លងមក ដើម្បីឱ្យប្អូនៗដឹងអំពីរបៀបរបប បែបបទក៏ដូចកំណត់ថេរវេលាសម្រាប់សំណួរនីមួយៗ ដែលប្អូនអាចសាកល្បងស្វ័យសិក្សានៅផ្ទះដោយខ្លួនឯង។
លើសពីនេះ សូមប្អូនៗថែរក្សាសុខភាព បរិភោគអាហារបានគ្រប់គ្រាន់ ដើម្បីត្រៀមលលក្ខណៈក្នុងការប្រឡង និងតាមដាននូវព័ត៌មាននានាដែលក្រសួងបានផ្សព្វផ្សាយ។

លោកស្រីក្រើនរំឭកថា ៖«ជាពិសេសនៅមុនថ្ងៃប្រឡង សូមឱ្យមកមណ្ឌលប្រឡងដើម្បីមើលឈ្មោះ បន្ទប់ប្រឡងឱ្យបានច្បាស់មុនថ្ងៃប្រឡង ដើម្បីអាចធ្វើដំណើរដល់ទីតាំងទាន់ពេល និងចូលរួមប្រឡងដោយជោគជ័យ»។
បើតាមអ្នកនាំពាក្យដដែល មុនការប្រឡងមកដល់ នៅតាមសាលារៀននីមួយៗ ក៏មានការរៀបចំផ្តល់ព័ត៌មានដល់ប្អូនៗទាក់ទងទៅនឹងបទបញ្ញត្តិនានា ក៏ដូចជារបៀបរបបនៃការប្រឡង ដើម្បីប្អូនៗបានត្រៀមលក្ខណៈផងដែរ។ រីឯក្រសួងអប់រំ ក៏បានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់នូវបទបញ្ញត្តិ ព័ត៌មានទាក់ទងការប្រឡង មិនថាវិញ្ញាសាជម្រើស ក៏ដូចជាកាលវិភាគនៃការប្រឡង និងដំណើរការនៃការប្រឡង និងរៀបចំជាវីដេអូ នៅក្នុងការណែនាំឱ្យប្អូនបានដឹងព័ត៌មានអំពីគោលការណ៍ និងបទបញ្ញត្តិនានា។

គួរជម្រាបថា បេក្ខភាពក្នុងការចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លុះត្រាតែប្រឡជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ហើយបានរៀនគ្រប់កម្រិតថ្នាក់នៅកម្រិតមធ្យមសិក្សាទុតិយភូមិ ជាពិសេសបានរៀនចប់កម្មវិធីសិក្សាថ្នាក់ទី ១២ និងបានគោរពត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាដែលខ្លួនកំពុងសិក្សា ហើយទទួលបានការវាយតម្លៃទាំងសីលធម៌ និងទទួលបានមធ្យមភាគពិន្ទុប្រចាំឆ្នាំ ចាប់ពី ២៥ពិន្ទុឡើងទៅ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


